Left Out Banner
Right Out Banner

លោក គង់ មុនី​កា ប្រកាស​ចូលរួម​កា​រស​ន្ទា​នា​ជាមួយ​គណបក្សកាន់អំណាច

134

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨​នេះ លោក គង់ មុនី​កា គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ប្រកាស​ថា គណបក្ស​បាន​យល់ព្រម​ពី​ថ្នាក់ដឹកនាំ​ភាគច្រើន​លើសលប់ និង​ទទួល​បានការ​ជំរុញ​ដ៏​ទូលំទូលាយ​ពី​មជ្ឈដ្ឋាន អ្នកគាំទ្រ​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​ចាប់ផ្តើម​វប្បធម៌​តែ​មួយ​គត់​របស់​លោក គឺ​ការ​សន្ទនា និង​ចូលរួម​ជាមួយ​គណបក្ស គ្រប់គ្រង​អំណាច​ជាមួយ​ស្ថាប័ន​ជាតិ​សំខាន់​ជា​អាទិ៍​៖ នីតិប្បញ្ញតិ នីតិប្រតិបត្តិ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ ការពារ និង​កសាង​ប្រទេស​កម្ពុជា​តាម​គោលការណ៍​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ដោយ​វិជ្ជមាន​។

គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​លើក ឡើង​ថា កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ ប្រធាន និង​អគ្គលេខាធិការ​គណបក្ស​ដែល​បាន​ចូលរួម​ការ ពិគ្រោះ​យោបល់ តាម​ការ​អញ្ជើញ និង​រៀបចំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព បាន​ពិភាក្សា ជុំវិញ​ការ​រៀបចំ​ឲ្យ​មាន​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​។

គណបក្ស​បាន​លើក​ឡើង​ថា ”​គណបក្ស​ឆន្ទៈ​ខ្មែរ សូម​សម្ដែង​នូវ​ការ​ពេញចិត្ត​ក្នុង​ការ​ចូលរួម​លើកកម្ពស់​ការ​ដឹកនាំ និង​អនុវត្ត​ការ​បម្រើ​ប្រជាពលរដ្ឋ កសាង​ប្រទេស កម្ពុជា​លើក​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​គោរព​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​សម្រាប់​យើង​ទាំងអស់​គ្នា​”៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង