Left Out Banner
Right Out Banner

ប្រដាល់​អន្តរជាតិ​គូ វ៉ែន សុវណ្ណ និង​កីឡាករ​ថៃ​យប់មិញ​ទទួល​បានការ​គាំទ្រ​ខ្លាំង

199

រាជធានី​ភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ ម្នាក់​ៗ​រន្ធត់​យ៉ាង​ខ្លាំង​ស្រឡាំងកាំង និង​មាន​អារម្មណ៍​ព្រឺ​ជំនួស​កីឡាករ ដោយសារ​តែ​កីឡាករ​ថៃ Saber Fath ត្រូវ​កីឡាករ​កម្ពុជា បង្គោល​ក្រហម វ៉ែន សុវណ្ណ វាយ​ឲ្យ​បែក​រយះ​ដូច​យក​ឡា​ម​វះ ហើយ​បណ្ដាល​ឲ្យ​ហូរ​ឈាម​ជោគ​មុខ ដល់​ថ្នាក់​គ្រូបង្វឹក​របស់​កីឡាករ​ថៃ​សម្រេចចិត្ត​សុំ​ឲ្យ​កូនសិស្ស​របស់​ខ្លួន​ឈប់​ប្រកួត​។

កា​ប្រកួត​ទាំងមូល ត្រូវ​បាន​បញ្ចប់​ក្នុង​ទឹក​ទី​៥ មុន​តម្រូវ​ឲ្យ​ប៉ះ​គ្នា បន្ទាប់​ពី​កីឡាករ​ថៃ​ត្រូវ​គេ​ឃើញ​មាន​របួស​ស្នាម​ធ្ងន់ធ្ងរ លើ​ចិញ្ចើម​ក្រោយ​ការ​តស៊ូ​។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោងជាង​១០​យប់ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​ហួសប្រមាណ ពោល​គឺ​តាំងពី​ទឹក​ចាប់ផ្ដើម​រហូត​ដល់​ទឹក​ចុង​ក្រោយ​។

ក្នុង​ពេល​មិន​ទាន់​រក​ឃើញ​ចាញ់​ឈ្នះ ទាំង​កីឡាករ​កម្ពុជា និង​ថៃ វាយ​គ្នា​ទៅ​វិញ​បាន​រស់​រវើក​ខ្លាំង​ណាស់ ខណៈ​ដែល​កីឡាករ​កម្ពុជា បាន​វាយ​ឲ្យ​កីឡាករ​ថៃ​បែក​រយះ​នៅ​ទឹក​ទី​៣ ហើយ​បែក​ដល់​ថ្នាក់​ឈាម​ហូរ​ទប់​មិន​ជាប់ ប៉ុន្តែ​កីឡាករ​ថៃ នៅ​តែ​មិន​ព្រម​ឲ្យ​លោក​អាជ្ញាកណ្ដាល​រាប់ និង​មិន​ព្រម​បញ្ឈប់​ការ​ប្រកួត​។

តាំងពី​បែក​ភ្លាម​ៗ កីឡាករ​ថៃ មិន​ដក​ដៃ និង​មិន​ទន់​ជំហរ​ទាល់តែ​សោះ ដោយ​សូ​ម្បី​តែ​វាយ​មួយ​វិនាទី​ហូរ​ឈាម​ស្រោច​មុខ ហើយ​តម្រូវ​ឲ្យ​ពេទ្យ​ជូត​ឈាម​ចេញ​ម្ដង ក៏​លោក​នៅ​តែ​ស៊ូ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហ៊ោកញ្ជ្រៀវ​ចង់​របើក ដំបូល​សង្វៀន ជា​ពិសេស​ក្នុង​ពេល​កីឡាករ​កម្ពុជា កាន់តែ​សម្រុក​វាយ​បន្ថែម ហើយ​ស្រាប់តែ​ត្រូវ​កីឡាករ​ថៃ វាយ​សង​យ៉ាង​ចាស់ដៃ​មក​វិញ​។

ខុស​ពី​ការ​ប៉ាន់​ស្មានថា​កីឡាករ​ថៃ នឹង​ងងឹតមុខ​ដោយសារ​តែ​ឈាម​ហូរ​ខ្លាំង ប៉ុន្តែ​គេ​នៅ​តែ​កត់​សម្គាល់ថា សន្ទុះ​វាយតប​របស់​កីឡាករ​ថៃ ខ្លាំងក្លា​ខ្លាំង​ណាស់ ដោយ​គេ​នៅ​តែ​បន្ត​ការ​ប្រកួត ដោយ​មិន​ខ្វល់​ពី​ស្នាម​បែក​រយះ​តែ​ម្ដង​។ យ៉ាងណាមិញ នៅ​ពេល​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ក្នុង​ទឹក​ទី​៤ ហើយ​ឈាន​វាយ​ជួង​ឲ្យ​ប្រកួត​ក្នុង​ទឹក​ទី​៥ គ្រូបង្វឹក​កីឡាករ​ថៃ បាន​ប្រកាស​មិន​ឲ្យ​កីឡាករ​របស់​ខ្លួន​ប្រកួត​បន្ត បើ​ទោះជា​កីឡាករ​ថៃ ហាក់​មិន​ចង់​បោះបង់​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង