Left Out Banner
Right Out Banner

បាត់បង់​អ្នកសិល្បៈ​ម្នាក់​ទៀត​ហើយ លោក អៀង ប៉ូ បាន​ទទួលមរណៈភាព

1,138

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ លោក អៀង ប៉ូ តារាចម្រៀង​បែប​មនោសញ្ចេតនា ធ្លាប់​ល្បីឈ្មោះ តាំងពី​អំឡុង​ឆ្នាំ​២០០០​ជាង បាន​រង​គ្រោះ​ដោយ​ជំងឺលើសឈាម​ទាំង​នៅ​វ័យក្មេង ខណៈ​ដែល​ភ្លាម​ៗ​មានការ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេល​កាល់​ម៉ែ​ត​។ យ៉ាងណាមិញ​លោក​នៅ​តែ​មិន​អាច​ស្រោចស្រង់​អាយុជីវិត​បាន ត្រូវ​ទទួលមរណៈភាព​ក្រោម​ការ​សោកស្តាយ​បំផុត​ពី​ក្រុម​គ្រួសារ​មិត្ត​រួម​អាជីព​។

លោក អៀង ប៉ូ ជា​អ្នកចំរៀង​តាម​រង្គសាល ដ៏​ល្បីឈ្មោះ​ជំនាន់​ទស​វត្ស​ន៍​៩០ លោក​បន្ត​អាជីព ជា​អ្នកចំរៀង​តាម​រង្គសាល ក៏​ដូច​ជា​តាម​កម្មវិធី​មង្គលការ​តូច​ធំ​រហូត​មក​ដល់​សម័យកាល​នេះ​។ ដោយឡែក​បច្ចុប្បន្ន​លោក​បាន​ជួប​គ្រោះថ្នាក់ ដោយ​ជំងឺលើសឈាម​ធ្ងន់ធ្ងរ​បុក​ចូល​ខួរក្បាល​ដោយ​ពុំ​ដឹងខ្លួន រហូត​មិន​អាច​ទ្រាំទ្រ​បាន ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ប្រឹង ជួយ​សង្គ្រោះ​បាន​រយៈពេល​ខ្លី​ក៏​ទទួលមរណៈភាព​ម្សិលមិញ​នេះ​។

លោក អៀង ប៉ូ ជា​មនុស្ស​ស្លូតត្រង់ ស្រលាញ់​វិស័យ​ចម្រៀង​មរតក​ដើម​ណាស់ អ្នក​ដែល​ធ្លាប់​ស្គាល់​លោក​ច្បាស់​ជា​ដឹង​ថា​គាត់​ជា​មនុស្ស​បែប​ណា​។ លោក អៀង ប៉ូ មាន​វ័យ​ជិត​៤០​ឆ្នាំ ហើយ​ក៏​ជា​អ្នក​ខេត្តបាត់ដំបង​ម្នាក់​ដែរ​។ លោក​ល្បីឈ្មោះ​កាលពី​អំឡុង ឆ្នាំ​២០០០​ជាង កាលនោះ​ឃើញ​លោក​លេចមុខ​មាត់​លើ​វេទិកា​ធំ​ៗ​របស់​លោក ហ្វៃ សំអាង នា​ប៉ុស្តិ៍​លេខ​៣ និង​តន្ត្រី​នៅ​ស្ថានីយ​ប៉ុស្តិ៍​លេខ​៥ កាល​នៅ​បុរី​កីឡា​។

លើស​ពី​នេះ​លោក​ត្រូវ​បាន​បងប្អូន​រស់នៅ​នាយ​សមុទ្រ ទំនាក់ទំនង​សម្តែង​ដូច​ជា​ធ្លាប់​ទៅ​បារាំង អូស្ត្រាលី ជាមួយ​តារាចម្រៀង​ល្បី​នា​ជំនាន់​នោះ​។ សព​អ្នកចម្រៀង​អភ័ព្វ​រូប​នេះ កំពុង​តម្កល់​ធ្វើបុណ្យ​នា​វត្ត​ទួល​រាជា មុខ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន ហើយ​សុំ​ក៏​អំពាវនាវ​ដល់​សិល្បករ​ដែល​ស្គាល់​លោក​ទាំងអស់​ជ្រាប​ជា​ដំណឹង​ ដើម្បី​ចូលរួម​​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​នៃ​សព និងចាប់មគ្គផលបុណ្យ​តាម​សទ្ធា​រៀង​ៗ​ខ្លួន​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង