Left Out Banner
Right Out Banner

ក្នុង​មួយ​ខែ​ៗ​តារា​ស្រី​វ័យក្មេង​ៗ​ទាំង​៥​ដួង​នេះ អាច​រក​ប្រាក់​បាន​រាប់​ពាន់​ដុល្លារ

175

រាជធានី​ភ្នំពេញ ៖ ជុំវិញ​វិស័យ​សិល្បៈ​ខ្មែរ គេ​ឃើញ​មាន​តារា​ស្រី​ៗ​វ័យក្មេង​ចំនួន​៥​ដួង ដែល​លេចធ្លោ ហើយ​កំពុង​តែ​ទទួល​បាន​នូវ​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន ទៅ​លើ​សមត្ថភាព​ទេព​កោសល្យ​សិល្បៈ របស់​នាង​ជាមួយនឹង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​គយគន់​បំផុត​។ តារា​វ័យក្មេង​ទាំងនោះ អាច​រក​ចំណូល​បាន​យ៉ាង​ខ្ពស់ ពី​វិស័យ​សិល្បៈ តាម​រយៈ​ការ​សម្តែង​រឿង ការ​ថត​ស្ព​ត​ពាណិជ្ជកម្ម និង​ការ​ថត​ចម្រៀង​កាយវិការ​ជាដើម​។ ទាំង​ពួក​គេ​មាន​អាយុ​មិន​ទាន់​គ្រប់​២០​ឆ្នាំ​ស្រួលបួល​ផង​។ តារា​ស្រី​ល្បី​ៗ​វ័យក្មេង​ទាំងនោះ​មាន​ដូច​ខាងក្រោម​៖

១-​កញ្ញា វ៉ា​ន់ នី​ឡា នាង​អាច​រក​ចំណូល​បាន​មិន​តិច​ជាង​ពាន់​ដុល្លារ​នោះ​ទេ ក្នុង​មួយ​ខែ​ៗ ព្រម​ជាមួយនឹង​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន​របស់​នាង​ផង​ដែរ​។


២-​កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា ជា​តារាចម្រៀង​ប្រចាំ​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយ​សព្វ​ថ្ងៃនេះ​ក៏​មានការ​ងារ​សិល្បៈ​ហូរ​ចូល​ច្រើន​ដូច​ទឹក មាន​ទាំង​ការ​ប្រគុំ​តន្ត្រី​តាម​ខេត្ត និង​ការ​ថត​ស្ព​ត​ពាណិជ្ជកម្ម​ធំ​ៗ ដោយ​អាច​រក​ចំណូល​បាន​ច្រើន​សន្ធឹកសន្ធាប់ ហើយ​បើ​តាម​ប្រភព​ជិត​ស្និទ្ធ​បាន​ប្រាប់​ថា មួយ​ខែ​នាង​រកបាន មិន​តិច​ជាង​៥​ពាន់​ដុល្លារ​នោះ​ទេ​។


៣-​កញ្ញា ឈិ​ន មុន្នីនាថ ទើបតែ​ចូលខ្លួន​មក​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​ក្នុងឆ្នាំនេះ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​ទទួល​បាន​នូវ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​តាម​រយៈ​ការ​សម្តែង​រឿង «​សិសិររដូវ​ក្នុង​បេះដូង​» របស់​ទូរទស្សន៍​ហង្ស​មាស​។ ហើយ​ពេល​នេះ​កញ្ញា មុន្នីនាថ ក៏​បាន​ចាប់​អាជីព​ជា​អ្នកចម្រៀង​បន្ថែម​មួយទៀត និង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មិត្ត​ៗ​យុវវ័យ​។ ជា​ពិសេស​ចំណូល​របស់​នាង​ក៏​ខ្ពស់​ជាង​មុន​ផង​ដែរ ខ្ទង់ពាន់​ដុល្លារ​។


៤-​កញ្ញា នូ​ណា អាយុ​១៦​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ភាព​ល្បីល្បាញ​មិន​ចាញ់​អ្នកសិល្បៈ​នានា​ប៉ុន្មាន​នោះ​ទេ តាម​រយៈ​រូប​សម្រស់​របស់​នាង និង​ការ​សម្តែង​នៅ​ក្នុង​រឿង «​សិសិររដូវ​ក្នុង​បេះដូង​»​។ ហើយ​ពេល​ថត​ស្ព​ត​ពាណិជ្ជកម្ម​ម្តង​ៗ​តារា​សម្តែង​ស្រី​រូប​នេះ ក៏​ទទួល​បាន​នូវ​តម្លៃ​ខ្លួន​មិន​តិច​នោះ​ដែរ ព្រោះ​នាង​ស៊ីថ្លៃ​លើ​ពាណិជ្ជកម្ម​នីមួយ​ៗ អាច​ចូល​ខ្ទង់ពាន់​ដុល្លារ​មិន​ចាញ់​តារា​ផ្សេង​ៗ​ឡើយ​។


៥-​កញ្ញា ម៉ា​រី ប្រិ​យ​មិត្ត​ប្រាកដជា​ស្គាល់​ច្បាស់​ហើយ​ថា​នាង​ជា​តួឯក​ស្រី​នៅ​ក្នុង​បទ «​បុណ្យ​ភូមិ​» ដោយ​មាន​ល្បីល្បាញ​យ៉ាង​ខ្លាំង ហេតុ​ដូច្នេះ​ហើយ​នាង​ក៏​អាច​រក​ចំណូល​បាន​ពី​អាជីព​នេះ​ក្នុង​ចំនួន​ដ៏​ច្រើន ទាំង​នៅ​មាន​វ័យក្មេង​ខ្ចី​នៅឡើយ​។ ជា​ពិសេស​បើ​តាម​ឲ្យ​ដឹង​ថា មួយ​ខែ​ៗ​នាង​រកបាន​មិន​ក្រោម​៤ ទៅ​៥ ពាន់​ដុល្លារ​នោះ​ទេ​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង