Left Out Banner
Right Out Banner

វត្តមាន​ខុសច្បាប់​របស់​កងទ័ព​អា​មេ​រិ​ក​នៅ​ស៊ី​រី គឺជា​ការ​បន្ថែម​បញ្ហា​ឲ្យ​កាន់តែ​ស្មុគស្មាញ

174

អ៊ី​រ៉​ង់ ៖ បើ​តាម​ការ​ដកស្រង់​ការ​ផ្សាយ​ចេញពី​ទីភ្នាក់ងារ​ព័ត៌មាន ចិន ស៊ី​ន​ហួរ នៅ​យប់​ថ្ងៃ​សុក្រ ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា ប្រធានាធិបតី​អ៊ី​រ៉​ង់ លោក Hassan Rouhani បាន​និយាយ​ថា សហរដ្ឋអាមេរិក គួរតែ​បញ្ឈប់​វត្តមាន​ដោយ​ខុសច្បាប់​របស់​ខ្លួន​នៅ​ស៊ី​រី ហើយ​ចាកចេញ​ទៅ​វិញ​ទៅ​។

លោក Rouhani បាន​លើក​ឡើង​ថា តួនាទី​ដែល​ជះ​ផល​អវិជ្ជមាន និង​គ្មាន​ភាព​ស្ថាបនា របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន បូក​រួម​ជាមួយ​ការ​គាំទ្រ​របស់​អា​មេ​រិ​ក​ចំពោះ​អ៊ី​ស្រា​អែ​ល ក្នុង​ការ​ដណ្តើម​កាន់កាប់ទឹកដី​នៅ​ក្នុង​តំបន់ គ្មាន​ជួយ​អ្វី​បាន​ក្រៅ​តែ​ពី​ថែម​បន្ទុក​បញ្ហា​ឲ្យ​កាន់តែ​ស្មុគស្មាញ​ប៉ុណ្ណោះ​នៅ​ប្រទេស​ស៊ី​រី​។

គួរ​ជម្រាប​ថា លោក Rouhani បាន​ធ្វើការ​កត់សម្គាល់​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​ជាមួយ​ប្រធានាធិបតី​តួ​ក​គី និង​ប្រធានាធិបតី​រុ​ស្ស៊ី នៅ​ឯ​រដ្ឋធានី​តេ​ហេ​រ៉​ង់ ដើម្បី​ពិភាក្សា​ក៏​ដូច​ជា​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​សំខាន់​ៗ​នៅ​ស៊ី​រី​ផង​ដែរ​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង