Left Out Banner
Right Out Banner

ងួ​ន ចាន់​ដេ​វីត និង​ទេព បូ​ព្រឹក្ស កាន់តែ​ផ្អែមល្ហែម​ជាង​មុន

143

រាជធានី​ភ្នំពេញ ៖ មហាជន​មួយ​ចំនួន​បាន​នាំ​គ្នា​និយាយ​ថា ពិតជា​រឿង​មួយ​នឹង​ស្មាន​មិន​ដល់ ខណៈ​ដែល​តារាចម្រៀង​បែប​យុវវ័យ​លោក ងួ​ន ចាន់​ដេ​វីត ហៅ G-Devith បាន​លះបង់​នូវ​ធនធាន របស់​ខ្លួន​ជូន​ដល់​គូស្នេហ៍​ដល់​ថ្នាក់​នេះ ដោយ​លោក​បាន​ទិញ​មាស​ទាំង​តម្លឹង​ៗ ជូន​ដល់​កញ្ញា ទេព បូ​ព្រឹក្ស ជា​ម្ចាស់​ចិត្ត ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។ តារាចម្រៀង​ប្រុស​ស្រី​ពីរ​ដួង ដែល​ជា​តារាចម្រៀង​គូស្នេហ៍ ផ្អែមល្ហែម លោក G-Devith និង​កញ្ញា ទេព បូ​ព្រឹក្ស ទទួល​បានការ ចាប់អារម្មណ៍​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម ជា​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ​។

យ៉ាងណាមិញ​ទំនាក់ទំនង​ស្នេហា របស់​តារា​ស្រី​ប្រុស​វ័យក្មេង ដែល​និយម​លេង​ស្ទីល តែងខ្លួន​បែប​បរទេស កញ្ញា ទេព បូ​ព្រឹក្ស និង​លោក ងួ​ន ចាន់​ដេ​វីត ហៅ G-Devith កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ខ្លាំង​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ជាក់ស្ដែង​ក្រោយ​ពី​ការ​ប្រកាស​នូវ​ចំណង​ស្នេហ៍​របស់​ខ្លួន ជា​សាធារណៈ​រួច​មក បើ​គិត​មក​ដល់​ថ្ងៃនេះ ស្នេហា​ក​ម្លោះ​ក្រមុំ​ទាំង​២ គឺ​បាន​ផ្ដើម​ពន្លក​ស្នេហ៍ និង​ចាប់ដៃ​គ្នា​សាង​អនុស្សាវរីយ៍ បាន​រយៈពេល​២​ឆ្នាំ​មក​ហើយ​។

លោក G-Devith និង​កញ្ញា ទេព បូ​ព្រឹក្ស ក៏​បាន​ធ្វើ​ពិធីជប់លៀង​គម្រប់​ខួប​ស្នេហ៍​២​ឆ្នាំ​របស់​ពួក​គេ ហើយ​ជា​ការ​កត់សម្គាល់ គេ​បានឃើញ​អ្នក​ទាំង​ពីរ ជូន​កាដូ​ជា​របស់​មាន​តម្លៃ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ​។ នៅ​ក្នុង​ឱកាស​គម្រប់​ខួប​ស្នេហ៍​២​ឆ្នាំ​នេះ​ដែរ ម្ចាស់​បទ «Body» រូប​នេះ ក៏​មិន​ភ្លេច​ទិញ​កាដូ​ដ៏​មាន​តម្លៃ លេង​សុទ្ធតែ​ជា​ខ្សែដៃ​គូស្នេហ៍ មាស​ទំហំ​ធំ​ដាំ​ពេជ្រ​ជូន​នាង ដើម្បី​បង្ហាញ​ពី​ភក្ដីភាព ដែល​ខ្លួន​មាន​ចំពោះ សង្សារ​សំណព្វចិត្ត​ទៀត​ផង​។ តាម​រយៈ​ការ​ស៊ែរ​របស់​ពួក​គេ​បាន​បង្ហាញ​នូវ​ខ្សែដៃ​មាស​ទាំង​ត​ម្លឺ​ង ដាំ​ត្បូង​ភ្លឺ​ចិញ្ចែងចិញ្ចាច រួម​ទាំង​មាន​ដាក់​ឈ្មោះ​អ្នក​ទាំង​២ យ៉ាង​ស្រស់​ស្អាត ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល និង​រំភើប​ជំនួស​មិន​តិច​ទេ​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង