Left Out Banner
Right Out Banner

MV បទ (​អ្នក​ណា​កែចិត្ត​បង​) មិន​មាន​វត្តមាន សោភា ទេពី

126

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​អ្នក​ណា​កែចិត្ត​បង​» របស់ សោភា ទេពី ផ្ទុះ​ខ្លាំង និង​មាន​អ្នក​ចូល​មើល​រាប់​លាន​នាក់ ស្រាប់តែ​ថ្មី​ៗ​នេះ ផលិតកម្ម Zone Production បាន​យក​បទ​ចម្រៀង​នេះ​ថត​ជា MV ហើយ​អ្វី​ដែល​ប្លែក​នោះ​គឺ​ក្នុង MV ចម្រៀង​នេះ បែរជា​គ្មាន​វត្តមាន​របស់ សោភា ទេពី ទៅ​វិញ តើ​មាន​មូលហេតុ​អ្វី​ដែល​ធ្វើ​ឱ្យ​អវត្តមាន​ស្រី​ស្រស់​រូប​នេះ​ទៅ​វិញ ?

មាន​ទស្សនិកជន​ជា​ច្រើន​ឆ្ងល់​ថា តើ​ហេតុ​អ្វី​បទ​ចម្រៀង​ល្បី និង​មាន​អ្នក​ចូល​មើល​ច្រើន បែរជា​គ្មាន​វត្តមាន សោភា ទេពី នៅ​ក្នុង MV ចម្រៀង​របស់​នាង​ទៅ​វិញ ? ឬ​មួយ​នាង​បាន​ចេញពី​ផលិតកម្ម​នេះ​ទៅ​ហើយ ? ការ​ពិត​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​អ្នក​ណា​កែចិត្ត​បង​» គឺ សោភា ទេពី បាន​ថត​ឱ្យ​ផលិតកម្ម Zone Production តាំងពី​មុន​ពេល​ដែល​នាង​ចូល​ប្រឡង Cambodian Idol ទៅ​ទៀត គ្រាន់តែ​នាង​មិន​បាន​ចុះ​កុងត្រា​អ្វី​ជាមួយ​ផលិតកម្ម​នេះ​ទេ គ្រាន់តែ​ថត​បទ​ចម្រៀង​នេះ​ជា​លក្ខណៈ​ធម្មតា​។

សោភា ទេពី បាន​និយាយ​ថា ទោះបីជា​ផលិតកម្ម​នេះ​បាន​យក​បទ​ចម្រៀង​នាង​ទៅ​ថត​ជា MV ក្តី តែ​នាង​មិន​ខ្វល់​នោះ​ទេ ព្រោះ​ជា​រឿង​ផលិតកម្ម តែ​តាម​ពិត​នាង​មិន​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ណាមួយ​ទេ​។ នាង​ពិតជា​សប្បាយ​ចិត្តខ្លាំង​នៅ​ពេល​ដែល​ឃើញ​បទ​ចម្រៀង​ខ្លួន​ផ្ទុះ​បែប​នេះ​៕


Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង