Left Out Banner
Right Out Banner

អង្គ​ណា​សា​នឹង​សាកល្បង យន្តហោះ​លឿន​ជាង​សំឡេង

62

អង្គការ​ណា​សា​គ្រោង​នឹង​ចាប់ផ្តើម​ការ​សាកល្បង​ម៉ាស៊ីន​លឿន​ជាង​សំឡេង​នៅ​ខែ​នេះ​សម្រាប់​យន្តហោះ​ដឹក​អ្នកដំណើរ​ជំនាន់​ក្រោយ ដែល​អ្នកគាំទ្រ​ខាង​អាកាសចរណ៍​ដាក់​រហស្សនាម​ឱ្យ​វា​ថា “Son of Concorde” (​កូនប្រុស​របស់​យន្តហោះ Concorde)​។ យន្ដហោះ ដែល​មានឈ្មោះ​ផ្លូវការ​ថា X-59 Quiet Supersonic Transport (QueSST) នឹង​ហោះហើរ​ដោយ​បញ្ចេញ​សំឡេង​ស្ងាត់​បំផុត នៅ​ពេល​វា​ហោះហើរ​សាកល្បង​។

ការ​ហោះហើរ​ផ្លូវការ​លើក​ដំបូង​របស់​យន្តហោះ X-59 ដែល​អាច​បន្ថយ​ពេលវេលា​ហោះហើរ​ពី​ទីក្រុង​ឡុ​ង​ដ៍​ទៅ​ទីក្រុង​ញូ​វ​យ៉​ក​នៅ​សល់​ត្រឹមតែ​៣​ម៉ោង ដោយ​គ្មាន​សំឡេង​ថ្លង់ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០២១​។ យន្តហោះ​នេះ​អាច​នឹង​ក្លាយទៅជា​យន្ដហោះ​ពាណិជ្ជកម្ម​លឿន​ជាង​សំឡេង​លើក​ដំបូង​ដើម្បី​ដឹក​អ្នកដំណើរ​ចាប់តាំងពី​យន្តហោះ​ល្បី​របស់​អង់គ្លេស​និង​បារាំង Concorde ត្រូវ​បាន​បញ្ឈប់​ដំណើរការ​កាលពី ១៥​ឆ្នាំ​មុន​។

នៅ​មុន​ការ​ហោះហើរ​សាកល្បង​នេះ ទីភ្នាក់ងារ​អវកាស​ណា​សា​នឹង​ប្រើ​យន្តហោះ​ប្រយុទ្ធ​កែ​ច្នៃ​មួយ​ដើម្បី​ពិនិត្យ​មើល “​ការ​បញ្ចេញ​សំឡេង​” របស់​ម៉ាស៊ីន​ដែល​នឹង​ប្រើ​នៅ​ក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​។ ណា​សាបាន​ជ្រើសរើស​មនុស្ស ៥០០ នាក់​ដើម្បី​ឆ្លើយ​ការ​ស្ទាបស្ទង់​មួយ​អំពី​សំឡេង​រំខាន ដែល​បញ្ចេញ​ដោយ​យន្តហោះ F/A-18 Hornet ដើម្បី​ធានា​ថា​ការ​ហោះហើរ​សាកល្បង​មាន​ភាព​ស្ងាត់​ល្អ នៅ​ពេល​វា​ហោះ​នៅ​លើ​រដ្ឋ​តិច​សាស​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង