Left Out Banner
Right Out Banner

តារា​កំប្លែង​ស្រី​លាភ និង​កូនក្រមុំ ស្លៀក​ឈុត​ប៊ី​គី​នី​បង្អួត​សម្រស់

105

រាជធានី​ភ្នំពេញ ៖ ទើបតែ​ប៉ុន្មាន​ខែ​កន្លង​ផុត​ទៅ ដែល​តារា​កំប្លែង​ស្រី​សាច់​សខ្ចី អ្នក​នាង ស្រី​លាភ ចាប់តាំងពី​សម្រាល​កូនភ្លោះ​ស្រី​មួយគូ ដែល​គួរ​ស្រឡាញ់​មក គេ​សង្កេត​ឃើញ​ថា តារា​ស្រី​រូប​នេះ កាន់តែ​មាន​សាច់ឈាម​ស្រស់​ភ្លឺ​ថ្លា និង​នៅ​តែ​ពូកែ​លេងខ្លួន មិន​ចាញ់​កាលពីមុន​ប៉ុន្មាន​នោះ​ទេ​។ ជាក់ស្តែង​កាលពី​ថ្មី​ៗ​នេះ​ផង​ដែរ តារា​កំប្លែង​ស្រី​រូប​នេះ ក៏​បាន​បង្ហោះ​រូបថត​ស្រស់​ស្អាត​ជា​ច្រើន ខណៈ​នាំ​គ្រួសារ​ទៅ​ដើរ​លេង​លំហែ​នៅ​ឯ​ឆ្នេរសមុទ្រ​។

ដោយ​ក្នុង​នោះ ស្រី​លាភ បាន​ស្លៀក​នូវ​ឈុត​ហែល​ទឹក​បង្ហាញ​សាច់​ខ្នង ជាមួយនឹង​កូនស្រី​ពេញវ័យ​ក្រមុំ​របស់​ខ្លួន ព្រម​ជាមួយនឹង​កូនស្រី​ភ្លោះ​ស្រី​ទាំង​២​របស់​ខ្លួន ដែល​មាន​អាយុ​ទើបនឹង​ប៉ុន្មាន​ខែ​ផង​ដែរ​។ មិនតែប៉ុណ្ណោះ តាម​រយៈ​រូបភាព​ទាំងនេះ បាន​ឲ្យ​ឃើញ​ពី​ស្នាមញញឹម បង្ហាញ​ពី​សេចក្តីសុខ​ខ្លាំង របស់​តារា​កំប្លែង​ស្រី​ញញឹម​ស្រស់​រូប​នេះ ជាមួយនឹង​ក្រុម​គ្រួសារ​របស់​នាង​។

ដោយឡែក ក្នុង​នោះ​គេ​ក៏​ចាប់អារម្មណ៍​ឃើញ ដំណើរ​កម្សាន្ត​លើក​នេះ មិន​មាន​វត្តមាន​ស្វាមី គឺ​តារា​កំប្លែង នាយ​ក្រឹម មក​ជាមួយ​នោះ​ឡើយ អាច​ប្រហែល​មក​ពីរ​វល់​ការងារ ទើប​បើកដៃ​ឲ្យ​ភរិយា​នាំ​កូន​ៗ មក​រក​សេចក្តី​នៅ​ឆ្នេរសមុទ្រ​បែប​នេះ​ផង​ដែរ​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង