Left Out Banner
Right Out Banner

អាណិត​ណាស់ ក្មេង​ទម្ងន់​៩០​គីឡូ ដែល​កើត​ជំងឺ​ឃ្លាន​បាន​ស្លាប់​ហើយ

126

អាហ្វ្រិក​ខាងត្បូង ៖ ក្មេង​ប្រុស​ដែល​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ទូ​ទាំង​ពិភពលោក ដោយសារ​តែ​គេ​ស៊ី​ក្រដាសអនាម័យ ពីព្រោះ​តែ​កើត​ជំងឺ​ចម្លែក​ដែល​នាំ​ឲ្យ​វា​ឃ្លាន​ជាប់​រហូត​នោះ​បាន​ស្លាប់​ហើយ​នៅ​អាយុ​១១​ឆ្នាំ​។ កុមា​រា​អាហ្វ្រិក​ខាងត្បូង កា​ដេ​ន បេន​ចា​មូ​ន កើត​ជំងឺ​ហ្សែ​ន​មិនធម្មតា Prader-Willi ដែល​សម្គាល់​ដោយ​ការ​ស្រេកឃ្លាន​ខ្លាំង​។

ដោយសារ​តែ​ការ​ស៊ី​ជាប់​រហូត​របស់​វា នាំ​ឲ្យ​ក្មេង​នេះ​ឡើង​ទម្ងន់​ដល់​៩០​គីឡូក្រាម​នៅ​អាយុ​១០​ឆ្នាំ​។ កុមារ​ដ៏​គួរ​ឲ្យ​អាណិត​នេះ បាន​តស៊ូ​រស់​ទោះជា​ចំណាយពេល​ភាគច្រើន​នៅ​លើ​គ្រែពេទ្យ និង​ដកដង្ហើម​តាម​បំពង់​ស៊ក​ចូល​។ ស្ថានភាព​របស់​កា​ដេ​ន មាន​ន័យ​ថា ខួរក្បាល​របស់​វា​មិនដឹង​ថា រាង​កាយ​លែង​ត្រូវការ​ចំណីអាហារ ថែម​ទៀត ក្រោយ​ពី​គេ​ស៊ី​អាហារ គឺថា​ឃ្លាន​ជាប់​រហូត និង​មិន​ដែល​ឆ្អែត​រហូត​ដល់​ថ្នាក់​ស៊ី​ក្រដាស អនាម័យ​និង​កម្ទេច​ដី ពេល​វា​មិន​អាច​រក​អាហារ​ស៊ី​បាន​។

ភាពធាត់​របស់​គេ​នាំ​ឲ្យ​មាន​បញ្ហា​ដកដង្ហើម ធ្ងន់ធ្ងរ រហូត​ដល់​ធ្វើការ​វះកាត់​បំពង់ខ្យល់ និង​ស៊ក​ទុយោ​ចូល​ផ្លូវដង្ហើម​របស់​គេ​។ ស្ថានភាព​របស់​គេ​ក៏​នាំ​ឲ្យ​បេះដូង​រីក ទឹកនោមផ្អែម​ទាំង​វ័យក្មេង និង​ថប់​អារម្មណ៍​ថែម​ទៀត​ផង​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង