Left Out Banner
Right Out Banner

កញ្ញា រឿ​ន ណាត ត្រឡប់​មក​វិញ​ដោយ​សប្បាយចិត្ត ទោះបី​មិន​បាន​ពាក់​មកុដ

89

រាជធានី​ភ្នំពេញ ៖ កញ្ញា រឿ​ន ណាត បវរកញ្ញា​ចក្រ​វា​ឡ បាន​ត្រឡប់​មក​ដល់​មាតុភូមិ​កម្ពុជា​វិញ​ពី​ប្រទេស​ថៃ​ក្នុង​ព្រឹត្តិការណ៍ ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ ២០១៨ ដោយ​សប្បាយចិត្ត និង​មិន​សោកស្តាយ​អ្វី​ខ្លាំង​ឡើយ​បើ​ទោះបីជា​មិន​អាច​ដ​ណ្តើ​មកុដ​ចក្រ​វា​ឡ​ក៏​ដោយ​កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​។កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ កញ្ញា រឿ​ន ណាត បាន​និយាយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​(Rern Sinat)​ថា បើ​ទោះបីជា​នាង​មិន​អាច​ដណ្តើម មកុដ​បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ​២០១៨ បាន​ក៏​ពិតមែន ប៉ុន្តែ​នាង​ទទួល​បាន​បទ​ពិសោធន៍ និង​ការ​ស្រឡាញ់​រាប់អាន​គ្នា ពី​បេក្ខភាព​ពី​បណ្តា​ប្រទេស​ដែល​បាន​ចូលរួម​។

អ្វី​ដែល​សំខាន់​នោះ​សម្រាប់​ការ​ត្រឡប់​មក​ស្រុក​វិញ ហើយ​ត្រៀម​នឹង​ធ្វើ​នោះ​នាង​នឹង បង្ហាត់បង្រៀន​ការ​ដើរ​ម៉ូត ការ​រៀបចំ​ខ្លួន​ចេញ​ទៅ​ក្រៅប្រទេស និង​ចែករំលែក បទ​ពិសោធន៍ ក៏​ដូច​ជា​ឧបសគ្គ​ដែល​នាង​ធ្លាប់​បាន​ឆ្លងកាត់​ក្នុង​ពេល​ប្រកួត​នៅ​ប្រទេស​ថៃ​នោះ​។ តារា​បង្ហាញ​ម៉ូត​រូប​នេះ​នៅ​ពេល​ផ្សាយ​ផ្ទាល់​និយាយ​លើ​ហ្វេ​ស​ប៊ុ​ក​ក៏​ធ្វើ​ឱ្យ​មហាជន និង​អ្នកគាំទ្រ​ចាប់អារម្មណ៍​ដោយសារ​តែ​នាង​លើក​បាន​បញ្ចេញ​សម្រស់ ដើមទ្រូង​ជាមួយ​ភាព​សិច​ស៊ី អម​ដោយ​ទឹកមុខ​ញញឹម សប្បាយចិត្ត​ផង សើច​ផង ពេល​បាន​និយាយ​លេង​ជាមួយ​អ្នក គាំទ្រ​របស់​ខ្លួន​។

កញ្ញា រឿ​ន ណាត បាន​បញ្ជាក់​ទៀត​ថា ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ​នាង​ពិតជា​រំភើប និង​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដែល​បាន​នាំ​ឈុត​ប្រពៃណី​បុរាណ​ខ្មែរ ដែល​ធ្វើ​ឱ្យ​នាង​ទទួល បានការ​គាំទ្រ​ខ្លាំង​នៅ​ក្នុងស្រុក​បើ​ទោះបីជា​នាង​មិន​អាច​ពាក់​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ​បាន​ក៏​ដោយ​។ ក្នុង​ព្រឹត្តិការណ៍​នោះ​នាង​ក៏​ធ្វើ​រឿង​សំខាន់​មួយទៀត​ដែរ គឺ​បាន​នាំ​យក​ក្រមា​ខ្មែរ ជា​ច្រើន​ជូន​បេ​ក្ខ​នារី​ពី​គ្រប់​ប្រទេស​ទាំងអស់​ទុកជា​វត្ថុ​អនុស្សាវរីយ៍​ការ​ស្គាល់ និង​រាប់​គ្នា​នៅ​ពេល​ប្រកួត​ក្នុង​ប្រទេស​ថៃ​។ សូម​បញ្ជាក់​ថា កញ្ញា ណាត ជាតា​រា​ដែល​ជាប់​ចំណាត់​លេខ​១​ក្នុង​កម្មវិធី ការ​ប្រកួត​កញ្ញា ឯក​កម្ពុជា ឆ្នាំ​២០១៧​។

នាង​ជា​តារា​បង្ហាញ​ម៉ូត​ដែល​សម្រស់​ស្រស់​ស្អាត​ទាំង​រូបរាង និង​មុខមាត់​។ ការ​ចាកចេញ​ទៅ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ​២០១៨ លើក​នេះ​នាង​ត្រូវ​បាន រៀបចំ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និង​ហាង​កាត់ដេ Madam Boutiques Amy ដែល​មានការ​រចនា​ម៉ូត​ប្លែក និង​ស្រស់​ស្អាត ក្នុង​ការ​ដណ្តើម​ពាន លើក​នេះ​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង