Left Out Banner
Right Out Banner

អត្ថប្រយោជន៍គល់ស្លឹកគ្រៃ ស្លឹកតើយ មើមខ្ញីចាស់ ដែលលោកអ្នកមិននឹកស្មាន

62

សុខភាព ៖ បើសិនលោកអ្នកមានសំពាធឈាមឡើងខុសធម្មតា លើសខ្លាញ់ អាស៊ីត ដូចជា៖ ១. រោយក ស្មា ចុកឈឺសន្លាក់ តឹងកែងជើង ស្ពឹកបាតដៃ-ជើង ចុះឡើងជណ្តើរលាន់ឮសំឡេងនៅនឹងប្រអប់ជើង។ ២.ឱនចុះក្រោម ងើបឡើងវិញ មានអារម្មណ៍វិល និងងឹតមុខ ៣.ស្រវាំងភ្នែក ងងុយដេក តែដេកមិនលក់ បើសិនដេកលក់គឺឆាប់ភ្ញាក់វិញ ៤.ធ្វើឲ្យរោយ ចុកពេញខ្លូន ពេលក្តាប់ដៃរឹង ៥.ដេកយប់កន្ត្រាក់ដៃជើង ដេកលក់សុបិនថាធ្លាក់ពីលើ..។

៦.ដេកលក់សុបិនស្ទះការដកដង្ហើម…នៅមានច្រើនទៀត នេះខ្ញុំគ្រាន់តែចែករំលែកដល់អ្នកមានជួបបញ្ហារៀបរាប់ខាងលើ បងប្អូន អាចអនុវត្តតាមរបៀបនេះបាន ដោយសារខ្ញុំទទួលបានផល ហើយយកមកចែករំលែក សំពាធឈាម ខ្លាញ់ អាស៊ីតចុះមកភាពដើមវិញ។ ការផ្សំមាន៖ ក.ស្លឹកតើយ (៥ស្លឹក) ខ.គល់ស្លឹកគ្រៃចាស់ ពី៦ គល់ ទៅ១០គល់ (តាមគល់តូចធំ) គ.មើមខ្ញីចាស់ (៥ចំនិត) ឃ.ទឹក២លីត្រ ដាំទឹកឲ្យពុះ បន្ទាប់មកបន្ថយភ្លើងឲ្យពុះតិចៗ ទុក៣០នាទី។

ង.ហូបរៀងរាល់ថ្ងៃ៖ ១-២កំសៀវ/ថ្ងៃ។ ច.ហូបនៅពេលទឹកក្តៅឧណ្ហៗ១កែវ លាយទឹកឃ្មុំ (បើសិនទឹកឃ្មុំ) ១-២,ស្លាបព្រាកាហ្វេ ញាំក្រោយពេលហាត់ប្រាណរួច (ញើសកំពុងចេញ) វាជួយរុញជាតិពុលបញ្ចេញតាមរន្ធញើស៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង