Left Out Banner
Right Out Banner

លោក គឹ​ម រស្មី មេ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ

45

ខេត្តរតនគិរី ៖ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ៥​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ២០១៩ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឡាយ​ព្រះ​ហ​ស្ថ​លេខា ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ លុបឈ្មោះ លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី អត្តលេខ ០១៧៨៩៣ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ចេញពី​ជួរ​កង​យោធពលខេមរភូមិន្ទ​។

ក្នុង​នោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហ​ស្ថ​លេខា​តទៅ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បង្ហោះ​សារ​លើ​ផេ​ក​របស់​សម្តេច​ផង​ដែរ​ថា នេះ​គឺជា​ការ​វះកាត់​ប្រកបដោយ​ការ​ឈឺចាប់ នេះ​ជា​អភិក្រម​ទី​៥​គឺ​ការ​វះកាត់​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង