Left Out Banner
Right Out Banner

លោក​ឧកញ៉ា តាំង អ៊ា​ង កំពុង​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ និង​ដឹក​ជញ្ជូន​ឈើ​ទាំង​ថ្ងៃ​-​យប់ ក្នុង​ខេត្តពោធិ៍សាត់

49

ខេត្តពោធិ៍សាត់ ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​ក្រុម​ឈ្មួញ កំពុង​បង្កើន​សកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​សំ​កុស ដែល​ស្ថិត​នៅ​ក្នុងស្រុក​វាល​វែង និង​ព្រៃ​អភិរក្ស​ជួរ​ភ្នំក្រវាញ ក្នុងស្រុក​ភ្នំក្រវាញ ដោយ​គ្មាន​ការ​ទប់ស្កាត់​។ តាម​ប្រជាពលរដ្ឋ​និយាយ​ថា គេ​ឃើញ​មាន​អ្នក​អារឈើ​រាប់​សិប​នាក់ ខ្លះ​ប្រើប្រាស់​គ្រឿងចក្រ មាន​រថយន្ត​បង្កុង និង​រថយន្ត​ច្នៃ​ជា​ច្រើន​គ្រឿង​ចូល​កាប់ និង​ដឹក​ជញ្ជូន ហើយ ឧកញ៉ា តាំង អ៊ា​ង បាន​ប្រើ​មេកា​របស់​ខ្លួន​ពីរ​នាក់​ឈរ​ចាំ​ប្រមូល​ទិញ​ឈើ​នៅ​ដេប៉ូ​ធំ​ៗ​ចំនួន​ពីរ​ទីតាំង​ខុស​គ្នា ក្នុង​ក្រុមហ៊ុន​(MDS)​។

ប្រភព​អះអាង​ថា មេការ​ធំ​មា្ន​ក់​ឈ្មោះ ង៉ូ​វ ទី ដែល​ត្រូវជា​ប្អូនប្រុស​របស់​ឧកញ៉ា តាំង អ៊ា​ង បាន​បង្កើត​ដេប៉ូ​ឈើ​យ៉ាង​ធំ​សម្បើម ឈរ​ចាំ​ទិញ​ឈើ​ខុសច្បាប់​ក្នុង​បរិ​វណ​ក្រុមហ៊ុន (MDS) ស្ថិត​នៅ​ក្នុង​ឃុំ​អន្លង់​រាប ស្រុក​វាល​វែង​។ រីឯ​មេការ​ធំ​ម្នាក់​ទៀត​ឈ្មោះ លី​ម ជា​កូនប្រុស​បង្កើត​របស់​លោក​ឧកញ៉ា លាង ចាន់​មុនី ដែល​ល្បីឈ្មោះ​ខាង​កាប់​បំផ្លាញ​ព្រៃឈើ និង​ជា​មនុស្ស​ជំនិត​របស់​លោក​ឧកញ៉ា ទ្រី ភាព បាន​យក​ទីតាំង​កែ​ច្នៃ​ឈើ​ដ៏​ធំ ស្ថិត​នៅ​ទល់មុខ​ក្រុមហ៊ុន (MDS) ដំណាក់​សុ​ក្រំ ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ សម្រាប់​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ និង​ស្ទួ​ច​ដាក់​រថយន្ត វ៉េ​អង ដឹក​ចេញ​ទៅ​កាន់​រាជធានី​ភ្នំពេញ ជា​ប្រចាំ​។

ប្រភព​ផ្ទៃក្នុង​បាន​ឲ្យ​ដឹង​ថា លោក តាំង អៀង បាន​បញ្ជា​ឲ្យ​មេការ​ដឹកឈើ​ចេញពី​ព្រៃ​យក​មក​លក់​ឲ្យ​ក្រុមហ៊ុន ហើយ​ដើម្បី​បាន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន (MDS) នោះ លោក​ឧកញ៉ា តាំង អ៊ា​ង បាន​ចំណាយ​លុយ​ម្លៃ​៣៥០​ដុល្លារ​ក្នុង​១​ម៉ែត្រគូប បង់​ឲ្យ​ឧកញ៉ា ទ្រី ភាព ដោយ​មាន​ប្រធាន​តំបន់​របស់​ក្រុមហ៊ុន​ម្នាក់ ឈ្មោះ​ជី វ័​ន្ត ហៅ​ពៅ ចាំ​សម្របសម្រួល​ឯកសារ​ច្បាប់​ដឹក​ជញ្ជូន​។ ឈើ​ប្រណីត​មួយ​ចំនួន​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្តុក​ទុក​នៅ​ក្នុង​ក្រុមហ៊ុន ទ្រី ភាព គ្រុប ត្មាត​ពង និង​មួយ​ចំនួន​ទៀត​ដឹក​យក​ទៅ​ស្តុក​ក្នុង​ឃ្លាំង​ឈើ​មួយ​កន្លែង​ទៀត នៅ​ខាងក្រោយ​ទីតាំង​រោងចក្រ​កាត់ដេរ​៦​ជាន់ ផ្លូវ​វេ​ង​ស្រេង មុន​នាំ​ចេញ​យក​ទៅ​លក់​នៅ​ក្រៅប្រទេស​នោះ​។

ពាក់ព័ន្ធ​នឹង​ជំនួញ​លួច​កាប់​ឈើ​ខុសច្បាប់​ជា​ទ្រង់ទ្រាយ​ធំ​នេះ អង្គភាព​សារព័ត៌មាន​យើង មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បកស្រាយ​បាន​នៅឡើយ​ទេ ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ ជា​ពិសេស​លោក​ឧក ញ៉ា តាំង អ៊ា​ង និង​លោក ម៉ៅ ធ​និ​ន្ទ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង