Left Out Banner
Right Out Banner

មេឈ្មួញឈ្មោះ ឆយ មានការដឹកជញ្ជូនខុសច្បាប់មិនញញើតនឹងសមត្ថកិច្ច

50

ខេត្តក្រចេះ ៖ ការដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីព្រំប្រទល់នៃខេត្តស្ទឹងត្រែង ឆ្លងកាត់តាមខេត្តក្រចេះ និងក្រុងក្រចេះ នៅតែមានបន្តបន្ទាប់ ជាក់ស្ដែងនៅវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។ គេបានឲ្យស្គាល់ឈ្មោះក្បួនឡានរបស់លោក ឆយ មាន៥គ្រឿង ផ្ទុកសុទ្ធតែឈើ ក្រហម ដឹកតាមផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាត់តាមស្រុកឆ្លូង និងចេញយកទៅលក់នៅបណ្តាខេត្តផ្សេងៗ តាមប្រភពបន្តទៀត។

លោក សាន្ត ប៊ុនថាន ជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តក្រចេះ បានដាក់បទបញ្ជា មកមន្ត្រីនៅក្រោមឱវាទដែលនៅតាមដងផ្លូវឲ្យបិទបទល្មើសព្រៃឈើ មិនឲ្យមានដឹកជញ្ជូនចេញនោះទេ ឬមួយ បទបញ្ជារបស់លោក សាន្ត ប៊ុនថាន ជាមេបញ្ជាការ រាជអាវុធហត្ថខេត្តក្រចេះ បានត្រឹមតែស្រែក។ សូម្បីតែបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាឲ្យមេបញ្ជាការតាមបណ្ដាខេត្តមិនឲ្យមានការដឹកជញ្ជូនបទល្មើសព្រៃឈើ និងដឹកជំនួយបទល្មើសព្រៃឈើនោះទេ។

ផ្ទុយទៅវិញខេត្តក្រចេះ នៅតែបន្តដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យមិនឃើញសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តក្រចេះធ្វើការបង្ក្រាប និងទប់ស្កាត់នោះទេ តាមប្រភពប្រជាពលរដ្ឋនៅស្រុកសំបូរថា លោក ឆយ នេះ មេឈ្មួញដ៏ល្បីឈ្មោះនិងដឹកជញ្ជូនឈើក្រហមតាមប្រភេទឡានសាំយ៉ុងរៀងរាល់យប់តែម្ដង។

មិនត្រឹមប៉ុណ្ណោះ លោក ឆយ បានបោះពាក្យបោះសម្ដី ទៅលើអ្នកសារព័ត៌មានថា មិនខ្លាចទេព្រោះអី គេបានបង់លុយទៅឱ្យថ្នាក់ដឹកនាំនៅក្នុងខេត្តក្រចេះ និងមេប៉េអឹម លោកស្នងការអភិបាលខេត្ត ព្រះរាជអាជ្ញា និងមន្រ្តីយោធា នៅតាមដងផ្លូវ និងមន្រ្តីកំពូលកំពូលនៅក្នុងខេត្តតែទាំងអស់ទៅហើយ រឿងអ្នកកាសែតឲ្យនាំគ្នាថត ស្ទើរតែបែកទូរស័ព្ទ ពួកគេមិនខ្លាចផង ព្រោះអីគេបានឲ្យលុយទៅមន្រ្តីពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ គ្រប់ស្ថាប័នអស់ទៅហើយ៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង