Left Out Banner
Right Out Banner

គណៈអភិបាលខណ្ឌ៧មករា បើកកិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ថ្នាក់មូលដ្ឋាន

32

រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក លីម សុភា អភិបាលនៃគណៈ អភិបាលខណ្ឌ៧មករា ជាធិបតីក្នុងកិច្ចប្រជុំរៀបចំសណ្តាប់ធ្នាប់នៅថ្នាក់មូលដ្ឋាន ដោយមានការចូលរួមពីលោកអភិបាលរង,នាយក-នាយករងរដ្ឋបាល, លោក-លោកស្រីចៅសង្កាត់ទាំង៨, លោកអធិការ-អធិការរង, លោកនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង៨ និងលោកប្រធាគណៈកម្មការផ្សារអូរឫស្សី។ ជាលទ្ធផល លោកប្រធានអង្គប្រជុំដាក់នូវវិធានការសម្រាប់អនុវត្តដូចខាងក្រោម៖

១-គណៈកម្មការរៀបចំសណ្តាប់ធ្នាប់ខណ្ឌ ត្រូវប្រជុំបូកសរុប និងរាយការណ៍ការងារដែលអនុវត្តកន្លងមក ក្នុងរយៈពេល១ ឬ២សប្តាហ៍ម្តង (សង្កាត់,ប៉ុស្តិ៍ ផ្តល់របាយការណ៍លាយលក្ខណ៍អក្សរមករដ្ឋបាលខណ្ឌ និងអធិការនគរបាល)
២-ខណ្ឌ ត្រូវរៀបចំសេចក្តីជូនដំណឹង និងកិច្ចសន្យារួមជូនសង្កាត់ទាំង៨ (១សង្កាត់ ចំនួន៣០០សន្លឹក)
៣-ស្នើលោក-លោកស្រីចៅសង្កាត់ និងនាយប៉ុស្ត៍ ត្រូវបន្តយន្តការត្រួតពិនិត្យ និងណែនាំធ្វើកិច្ចសន្យាការដាក់តាំងលក់លើស ១/៣ ចិញ្ចើមផ្លូវ លើកទី១,២ និង៣(មិនស្តាប់ការណែនាំ) មុនអនុវត្តនូវវិធានការជាក់ស្តែង។

៤-លោក ហៀក ចាន់លាង អភិបាលរង ត្រូវត្រៀមរថយន្តស្ទូច ១គ្រឿងទៀត សម្រាប់អូសរថយន្តល្មើស និងបន្តចុះរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយ៉ាបលយ(ទុករយៈពេល៣ថ្ងៃ មុនអនុវត្ត) តាមដងផ្លូវ១៤១ និងផ្សារក្រោយវត្តសំពៅមាស ព្រមទាំងអញ្ជើញអាជីវករលក់ម៉ូតូតាមដងផ្លូវ ២៧៤ មកប្រជុំចូលរួមអនុវត្តច្បាប់ចរាចរណ៍ជើងគោក
៥-លោក ជា សុធារ៉ា អភិបាលរង ចុះត្រួតពិនិត្យ ទីតាំងអាជីវកម្មដែលរថយន្តចតល្មើសក្នុងវិស័យទេសចរណ៍មកប្រជុំចូលរួមអនុវត្តច្បាប់ចរាចរជើងគោក។

៦-លោក ប្រាក់ ហាក់ ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវ១៦៤ ដែលតាំងលក់ដូរលយចេញលើផ្លូវនៅផ្សារ សេរីភាព
៧-លោកប្រធានគណៈកម្មការផ្សារអូរឫស្សី ត្រូវអញ្ជើញអ្នកវិនិយោគពាក់ព័ន្ធ មកប្រជុំណែនាំឲ្យគោរព និងចូលរួមអនុវត្តច្បាប់ចរាចរជើងគោក៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង