Left Out Banner
Right Out Banner

ឡិច​ស៊ី​ស​៥៧០​បើក​បុក​រ៉ឺ​ម៉ក​ដឹក​ធ្យូង​ពេញទំហឹង ម្ចាស់​រ៉ឺ​មក​បាន​ត្រឹម​សោកា

91

ខេត្តក្រចេះ ៖ នា​ព្រឹក​ថ្ងៃ​០៣ មេ​សា ២០១៩​នេះ ស្ថិត​នៅ​ភូមិ​ថ្ម​រាប ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង រវាង​រថយន្ត​ស៊េរី​ទំនើប ឡិច​ស៊ី​ស​៥៧០ បាន​បើក​បុក​រ៉ឺ​ម៉ក​ដឹក​ធ្យូង​ពេញទំហឹង ខណៈ​ដែល​រ៉ឺ​ម៉ក​ឈប់​នៅ​ហ្នឹង​កន្លែង ដើម្បី​ទិញ​ទឹក​ផឹក​។ តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ឡិច​ស៊ី​ស​៥៧០ បើក​ចេញពី​កា​រ៉ា​ស់​សាំង​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហាក់បីដូចជា​ទំនង មាន​បញ្ហា​ក្នុង​គ្រួសារ ទើប​បើក​លឿន​ហើយ​បួង​ច​ង្កួ​ត​មិន​ទាន់​បណ្ដាល​ឲ្យ​បុក​រ៉ឺ​ម៉ក​ធ្យូង​ពេញទំហឹង ធ្វើ​ឲ្យ ខូចខាត​ទាំង​សងខាង​។

ប្រភព​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​បាន​និយាយ​ថា គាត់​វិលមុខ​ទើប​ជ្រុល​ច​ង្កួ​ត​បុក​រ៉ឺ​ម៉ក​ដឹក​ធ្យូង​។ លោក ចាន់ ធី អធិការរង នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ចិត្រ​បុរី ទទួល​ផែន​សណ្ដាប់ធ្នាប់​ចរាចរ​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ ត្រូវ​បាន​ម្ចាស់​រថយន្ត និង​ម្ចាស់​រ៉ឺ​ម៉ក​សម្របសម្រួល​គ្នា​យក​ទៅ​ធ្វើ​រៀង​ៗ​ខ្លួន ដោយ​គ្មាន​ភាគី​ណា​សង​ភាគី​ណា ហើយ​លោក​ក៏​មិន​បាន​នៅ​ក្នុង​ហេតុ​ការ​នេះ​ទេ ពេល​ទៅ​ដល់​ម្ចាស់​សម្រួល​គ្នា​រួច​ទៅ​ហើយ ហើយ​លោក​មិន​ស្គាល់​ម្ចាស់​រថយន្ត​នោះ​ឈ្មោះ​អ្វី​ដែរ​។ ចំណែកឯ​អ្នក​ភូមិ​នៅ​ភូមិ​ថ្ម​រាប ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​ស៊េរី​ទំនើប ឡិច​ស៊ី​ស​៥៧០​នេះ ជា​របស់​ថៅកែ​កា​រ៉ា​ស់់​សាំង ផ​យ ពក អតីត​ថៅកែ​ជួញ​ឈើ​ដ៏​ល្បី ក្នុង​ខេត្តក្រចេះ ប៉ុន្តែ​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​នេះ គឺជា​កូនស្រី​បង្កើត​របស់​លោក ផ​យ ពក ឈ្មោះ ផ​យ សុខ​ទៀង​។

ពលរដ្ឋ​បន្ត​ថា ក្នុង​ហេតុ​ដ៏​ភ្ញាក់ផ្អើល​នេះ គេ​សង្កេត​ឃើញ​រវាង​ម្ចាស់​ភាគី​ទាំង​ពីរ ចរចា​គ្នា​សុំ​ធ្វើ​មធ្យោបាយ រៀង​ៗ​ខ្លួន ដោយសារ​ថា អំណាច​ក្រុម​គ្រួសារ​បង្ក​មិនធម្មតា អាង​អំណាច​ទឹក​លុយ ទើប​ម្ចាស់​រ៉ឺ​ម៉ក​ធ្យូង​សុំ រួចខ្លួន​មិន​ហ៊ាន​ទារ​សំណង ទោះបី​គេ​បើកឡាន​មក​បុក​ទាំង​កម្រោល​យ៉ាងណា​ក៏​ដោយ​។ ម្ចាស់​រ៉ឺ​ម៉ក​ដឹក​ធ្យូង​បាន​លួច​ខ្សឹប​ប្រាប់​ពលរដ្ឋ​ក្នុងភូមិ​ថា គាត់​សុំ​តែ​ម៉ា​រួចខ្លួន​ទេ ប៉ុន្តែ​ការ​ឈឺចាប់​នៅ​ក្នុង​ចិត្ត គឺ​ឈឺ​ស្ទើរ​ទ្រាំ​មិន​បាន ទី​មួយ​ខួច​ខាត​រ៉ឺ​ម៉ក​ម៉ូតូ ទី​ពីរ​ធ្យូង របស់​គាត់​ត្រូវ​យក​ទៅ​លក់​ត្រូវ​បែក​ខ្ទេចខ្ទី​អស់ តើ​ឲ្យ​គាត់​យក​ទៅ​លក់​ឲ្យ​អ្នក​ណា​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង