Left Out Banner
Right Out Banner

បុរស​ម្នាក់​ត្រូវ​បាន​គេ​សង្ស័យ​ថា សម្លាប់​ប្រពន្ធ​ហើយ​ទៅ​ចងក​សម្លាប់​ខ្លួន​តាម​ក្រោយ

24

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​ទាំង​យប់ ដោយសារ​តែ​មាន​នារី​ម្នាក់​បាន​ដេក​ស្លាប់ ហើយ​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន ដែល​គេ​ស្គាល់​ថា បុរស និង​នារី​ជា​ប្តី​ប្រពន្ធ​គ្នា​។ ករណី​នេះ​កើតឡើង​នៅ វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្បែរ​វត្ត​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។

ជា​ជំហាន​ដំបូង​គេ​សង្ស័យ​បុរស​ជា​ប្តី​សម្លាប់​ប្រពន្ធ​រួច​ហើយ​ក៏​ទៅ​ចងក សម្លាប់​ខ្លួន​តាម​ក្រោយ​។ ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ទាក់ទង​ករណី​ស្លាប់​ខាងលើ​នេះ ការ​ពិត​នារី​ដែល​ស្លាប់ គឺជា​ស្រី​ស្នេហ៍​លួចលាក់​របស់​បុរស​ចងក​ខាងលើ​។ ហើយ​នៅ​ខណៈ​បន្ទាប់​ពី កើតហេតុ ប្រពន្ធដើម​បុរស​ចងក ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ រួម​ជាមួយ​កូនប្រុស​ម្នាក់​អាយុ​១៧​ឆ្នាំ​ផង​ដែរ​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង