Left Out Banner
Right Out Banner

នារី​ម្នាក់​ត្រូវ​ប្តី​តាម​ទាន់ ស្ថិត​ក្នុង​សមរភូមិ​ដ៏​ក្ដៅ​គគុក​ជាមួយ​ប្រុស​ក្មេង

100

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​ផិតក្បត់​ប្តី​លួច​ទៅ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្រុស​ក្មេង វ័យ​ស្របាល​គ្នា ក្រោយខ្នង​ប្តី​ទាំង​ខ្លួន​មានកូន​ពីរ​នាក់​រួច​ទៅ​ហើយ ហើយ​ប្តី​បាន​តាម​ទាន់ ខណៈ​ពួក​គេ​ទាំង​២​នាក់ កំពុង​តែ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​ដ៏​ក្ដៅ​គគុក ទាំង​មិន​ទាន់​ចប់​នៅឡើយ ទើប​ប្តី​ក៏​ឆ្លៀត​ថតរូប​ទុក ជា​ភស្តុ​តាង ហើយ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​២​តែ​ម្តង​។

ករណី​សាហា​យ​ស្មន់​នេះ​ផ្អើល​ឆោឡោ ដល់​គេឯង​កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៩ នៅ​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​ក្បត់ចិត្ត​ប្តី​មានឈ្មោះ ខៀវ ស្រី​នី អាយុ​៣២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​ហុង​វ៉ា ស្នាក់​នៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត ភូមិ​ព្រៃ​ផ្ចឹក ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

រីឯ​ប្តី​ឈ្មោះ ទេព សា​វ៉េ​ត អាយុ​៥៥​ឆ្នាំ ជា​មន្ត្រីរាជការ រៀប​ការ​បាន​៩​ឆ្នាំ​មក​ហើយ មានកូន​២​នាក់ ប្រុស​១​នាក់ ស្រី​១​នាក់ ក្នុង​បន្ទុកគ្រួសារ​។ ចំណែក​ភាគី​ប្រុស​ក្មេង​មាន ឈ្មោះ ម៉ា ណា​រ៉ុ​ង អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ហុង​វ៉ា​ជាមួយ​គ្នា ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត ភូមិ​ត្រោក ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង