Left Out Banner
Right Out Banner

បង្ក្រាបទីតាំងក្លឹបម៉ៃអាមី ឃាត់មនុស្សជាច្រើននាក់ពាក់ព័ន្ធគ្រឿងញៀន

4

រាជធានីភ្នំពេញ ​៖​ កម្លាំងនគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឯកឧត្តម​ ឧមត្តមសេនីយ៍​ឯក ស​ ថេត​ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានី បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងក្លឹបកម្សាន្តយីហោ​ ម៉ៃ​អាមី​ ដែលមានទីតាំង នៅតាមបណ្តោយផ្លូវ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌចំការមន​ កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១​ ខែមេសា ​ឆ្នាំ២០១៩​ ដោយពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

គួរបញ្ជាក់ថា ទីតាំងខាងលើនេះកម្លាំងអាជ្ញាធរខណ្ឌធ្លាប់បានចុះមកធ្វើការហាមឃាត់ចំនួន៣ដងមកហើយថែមទាំងបិទ លែងឲ្យដំណើរការ ទៀតផងតែមិនបានយូប៉ុន្មានក៏បើកវិញរហូតមកដល់យប់ឈានចូលថ្ងៃ១១ខែមេសា​នេះទើបកម្លាំងស្នងការ នគរបាល រាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម​ឧត្តម​សេនីយ៍ឯក​ ស​ ថេត​ ស្នងការរាជធានីភ្នំពេញចុះបង្ក្រាប និងឃាត់ខ្លួន ជាច្រើននាក់រួមទាំងថ្នាំញៀន ជាច្រើនផងដែរ។ បើតាមការបង្ហើបពីសមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងការបង្ក្រាបទីតាំងខាងលើនេះ ឃាត់មនុស្សប្រុសស្រីចំនួន៤០នាក់៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង