Left Out Banner
Right Out Banner

កីឡាការិនី យិន សូត ពិការភ្នែកទាំងសងខាង នាំមេដាយសំរឹទ្ធចំនួន៣គ្រឿងជូនជាតិ

24

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា បានវិលត្រឡប់មកដល់មាតុភូមិ របស់ខ្លួនវិញហើយ ដោយបាននាំយកនូវមេដាយសំរឹទ្ធចំនួន៣គ្រឿងមកជូនជាតិ ពីព្រឹត្តិការណ៍ប្រកួតកីឡា ប៉ារ៉ាឡាំពិក លើប្រភេទ កីឡាអត្តពលកម្ម ជ្រើសជើងឯកពិភពលោកលើកទី៧នៅទីក្រុងប៉េកាំង សាធារណរដ្ធប្រជាមានិតចិន សម្រាប់ជនពិការភ្នែក (Beijing 2019 World Para Athletices Grand Prix The 7th  China Open Athletics Championship។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ឱ្យបានដឹងថា កីឡាការិនី យិន សូត ដែលពិការភ្នែកទាំងសងខាងជាអ្នកនាំមេដាយសំរឹទ្ធចំនួន៣គ្រឿងមកជូនជាតិ ក្នុងនោះមេដាយ២គ្រឿង ដណ្ដើមបានពីការប្រកួត រត់ចម្ងាយ១០០ និង២០០ម៉ែត្រ និង១គ្រឿងទៀតបានមកពីការត់ចម្ងាយ៤០០ម៉ែត្រ។ លោកបានបន្តឱ្យដឹងទៀតថា នេះពិតជា មោទនភាពខ្លាំងណាស់ សម្រាប់កម្ពុជាហើយក៏ពុំធ្លាប់មានពីមុនមកដែរ ដែលដណ្ដើមបានមេដាយលំដាប់ពីភពលោក។

នេះជាជ័យជម្នះដ៏ត្រចេះត្រចង់ ក្នុងនាមប្រមុខដឹកនាំកីឡាប៉ារ៉ាឡាំពិកកម្ពុជា លោកជម្រុញឱ្យមានការហ្វឹកហាត់បន្ថែមទៀត កាន់តែខ្លាំងលើលើវិញ្ញាសារត់ប្រណាំង ដើម្បីត្រៀមខ្លួនឱ្យបានល្អសម្រាប់ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។ ហើយលោកក៏បានរំពឹងទុកថាវិញ្ញាសារត់ប្រណាំងជនពិការកម្ពុជា និងមានឱកាសដណ្ដើមយក មេដាយបានច្រើនពីព្រឹត្តិការណ៍កីឡាអាស៊ានមួយនេះ។

ដោយឡែកលោក យី បារាំង ដែលជាគ្រូបង្វឹកកីឡាជនពិការផ្នែក​បានសន្យាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការផ្ដល់នូវចំណេះដឹងនិងបច្ចេកទេស ដល់អត្តពលិកជនពិការបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមយកមេដាយពីការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំនេះ៕

 

 

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង