Left Out Banner
Right Out Banner

ឆេះកាណូតផ្ទុកប្រេង របស់ក្រុមហ៊ុនសាវីមិចនៅឫស្សីកែវ

24

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៥ និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីឆាបឆេះកាណូតផ្ទុកប្រេង ខណៈកំពុងបូមចេញ ស្ថិតនៅចំណុចច្រាំងទន្លេសាប ក្រោយឃ្លាំងប្រេងក្រុមហ៊ុនសាវីមិច ស្ថិតនៅក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងករណីនេះបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័របស់ការិយាលយ័អគ្គិភយ័ចំនួន៩គ្រឿង បាញ់អស់ចំនួន៥គ្រឿង និងអូប័របាញ់ទឹករបស់ការិយាលយ័ជើងទឹកចំនួន២គ្រឿង។ ក្រោយពីអគ្គិភ័យឆាបឆេះ រងការខូចខាតកប៉ាល់ចំនួន ១គ្រឿង និងប្រេងចំនួន៣០០.០០០លីត្រ មានរបួសមនុស្សម្នាក់ធ្ងន់ និងម្នាក់ទៀតបាត់ខ្លួន។ ហើយត្រូវពន្លត់រលត់ជាស្ថាពរនៅម៉ោង៦ និងង៣០នាទី។ ចំពោះមូលហេតុបណ្តាលឲ្យកើតមានអគ្គិភ័យនេះនៅមិនទាន់ដឹងនោះទេសមត្ថកិច្ចបានធ្វើការស្រាវជ្រាវបន្ត៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង