Left Out Banner
Right Out Banner

គណបក្សប្រជាជនកម្ពុជាបើកយុទ្ធនា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា

26

រាជធានីភ្នំពេញ ​៖​ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញប្រមាណ៣៥០០នាក់ បានចូលរួមក្នុឱកាសបើក យុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៧ឧ សភា ដែលជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី៣ ទៅតាមកាលបរិច្ឆេទរបស់គ.ជ.ប។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារជួយរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ។

ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានលើកឡើងថា​ កន្លងមកក៏ដូចបច្ចុប្បន្ន និងទៅអនាគត យើងប្តេជ្ញាយ៉ាងមុតមាំថា បន្តគាំទ្រឥតងាករេនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលកំពុងខិតខំពុះពាគ្រប់បែបយ៉ាងជាបន្តបន្ទាប់ដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យកាន់តែរឹងមាំ​ និងការពាររាល់សមិទ្ធិផលសង្គមជាតិដែលប្រជាជនយើង សម្រេចបាន។

ក្នុងឱកាសនោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងក្នុងន័យណែនាំដល់សមាជិកសមាជិកាគណបក្សទាំងអស់ដែលចូលរួម ក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោតនេះត្រូវប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរក្នុងនាមជាគណបក្សកាន់អំណាចដែលមានភាពចាស់ទុំ ខាងនយោបាយទន់ភ្លន់តែម៉ឺងម៉ាត់ស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ក្រុមការងារគណបក្សខណ្ឌ.សង្កាត់ និងបេក្ខជនផ្អែក លើផែនការសកម្មភាពនិងប្រតិទិនការងារបោះឆ្នោតរបស់ខ្លួនត្រូវធ្វើសកម្មភាពឃោសនាស្របតាមការកំណត់នៃច្បាប់បទបញ្ជានិតិវិធី និងក្រមសីលធម៌នៃការឃោសនាបោះឆ្នោត។

ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ត្រូវធ្វើឡើងរយៈពេល៨ថ្ងៃជាប់ៗគ្នាតាមប្រតិទិនរបស់គ.ជ.បកំណត់ ហើយត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ការឃោសនាបោះឆ្នោតអាចធ្វើជារួមនៅថ្នាក់រាជធានី ឬតាមខណ្ឌ(តាមការជាក់ស្តែង)ដែលគោលដៅសំខាន់គឺឆ្ពោះទៅរកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត។ គួរបញ្ជាក់ថា តាមការឲ្យដឹងពីគណៈកម្មការរៀបចំ ការបោះឆ្នោតរាជធានីភ្នំពេញបញ្ជាក់ថានៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន៦បានចុះឈ្មោះជាផ្លូវការក្នុងការចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ។

គណបក្សទាំង៦នោះរួមមានគណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សឆន្ទះខ្មែរ,គណបក្សខ្មែររួបរួមជាតិ,គណបក្ស ហ៊្វុនស៊ីនប៉ិច,គណបក្សសញ្ជាតិកម្ពុជា។ តាមការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងនោះមណ្ឌល រាជធានីភ្នំពេញមានបេក្ខជនសរុបចំនួន២៧៤រូបស្រីចំនួន១១៥រូប និងមណ្ឌលខណ្ឌទាំង១៤មានបេក្ខជន សរុបចំនួន១.៣៤៣រូប ស្រី៥៣៧រូប។ ក្រោយពីមានការជួបជុំនៅកោះពេជ្រអង្គមិទ្ទិញក៏បានបំបែកគ្នាដង្ហែក្បួនទៅតាមខណ្ឌរៀងៗខ្លួនតាមកម្មវិធី ដែលបានគ្រោងទុក៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង