Left Out Banner
Right Out Banner

ធ្លាប់រំលោភបានគ្រប់គ្នាហើយ តែម្ដងនេះលេងបូកគ្នាដល់ទៅ៣នាក់ត្រូវនាងប្ដឹង

30

ខេត្តកណ្ដាល ៖ យុវជន៣នាក់សុទ្ធតែធ្លាប់បានរួមភេទជាមួយស្ត្រីម្នាក់បានសម្រេចគ្រប់ៗគ្នាដោយអ្នកខ្លះបានសម្រេច១ដង ខ្លះ២ដង និងខ្លះទៀត៣ដងរួចមកហើយ ប៉ុន្តែមិនដែលត្រូវបាននាងប្ដឹងម្ដងណានោះឡើយ។ លុះដល់លើកចុងក្រោយនេះអ្នកទាំង៣នាក់ បានបែកគំនិតរួមភេទជាមួយនាងបូកគ្នារហូតបានសម្រេចម្ដងម្នាក់ៗក្នុងពេលតែមួយ ក៏ស្រាប់តែត្រូវនាងប្ដឹងឲ្យនគរបាលចាប់ខ្លួន ចាត់ការតាមច្បាប់ ដោយចោទប្រកាន់ថាចាប់នាងរំលោភបូក។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចសួនច្បារក្នុងមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាយព្រាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ នគរបាលបានឲ្យដឹងថា ស្រ្តីដែលប្ដឹងឲ្យចាប់ខ្លួនយុវជនទាំង៣នាក់នោះ មានអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខងារផ្នែកអប់រំពិសេសឆ្នាំទី១ ស្នាក់នៅក្នុងមណ្ឌលខាងលើ ដែលតាមឯកសារព័ត៌មានរបស់មណ្ឌលខាងលើបានអះអាងថា នាងគឺជាជាជនខ្សោយបញ្ញា។

ដោយឡែកយុវជនដែលត្រូវចាប់ខ្លួនរួមមាន១-ឈ្មោះ ចែម ចុន អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ប៉ូច គង់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ,៣-ឈ្មោះ បាន ម៉េង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៣នាក់មានមុខរបររៀនជួសជុលម៉ូតូ និងស្នាក់នៅ ក្នុងមណ្ឌលកើតហេតុខាងលើនោះដែរ។ ប្រភពដដែលបានបន្តថា កន្លងមកជនសង្ស័យទាំង៣នាក់ធ្លាប់បានរួមភេទ ជាមួយស្រ្តី រងគ្រោះ បានសម្រេចគ្រប់ៗគ្នាដោយអ្នកខ្លះបានសម្រេច១ដងខ្លះ២ដង និងខ្លះទៀត៣ដងរួចមកហើយ ប៉ុន្តែមិនដែលត្រូវ បាននាងប្ដឹងម្ដងណានោះឡើយ។

ដោយឡែកនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៤ ខែឧសភា ស្រ្តីខាងលើ និងក្រុមយុវជនទាំងនោះ បានអង្គុយមើលទូរទស្សន៍នៅ ក្នុងមណ្ឌលជាមួយគ្នា បន្ទាប់មកយុវជនឈ្មោះ ចែម ចុន បានហៅនាងឲ្យចេញក្រៅបន្ទប់ ពេលនោះនាងក៏បានចេញតាម។ ក្រោយមក យុវជននេះបានប្រាប់នាងថា «ឲ្យបងឈ្មោះបានម៉េងនេះ១ទៅ»(ឲ្យរួមរ័ក១ដងទៅ) នាងក៏បានយល់ព្រមទើបឈ្មោះ បាន ម៉េង បានដឹកដៃនាងចូលទៅក្នុងសួនច្បារខាងមុខ ហើយបានរួមភេទរហូតបានសម្រេចតែម្តង។

ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពីរួមរក័បានសម្រេចហើយឈ្មោះបាន ម៉េង បានក្រោកស្លៀកខោដើរចេញ ហើយនាងមិនទាន់ក្រោកផងយុវជនឈ្មោះចែម ចុន នេះបានចូលទៅរួមភេទបន្តទៀតរហូតបានសម្រេចដែរ។ បន្ទាប់មកយុវជនឈ្មោះ ចែម ចុន បានក្រោកដើរចេញទើបយុវជនឈ្មោះ ប៉ូច គង់ បានចូលទៅរួមភេទរហូតបានសម្រេចក្រោយគេ។ លុះដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលបានស្រុកអង្គស្នួលចាប់ខ្លួនយុវជនទាំង៣នាក់ ពីបទរំលោភបូក ទើបនៅវេលាល្ងាចថ្ងៃដដែលនគរបាលបានចុះទៅចាប់ខ្លួនយុវជនទាំងនោះនាំទៅសាកសួរចាត់ការតាមច្បាប់។

នគរបាលបានបញ្ជាក់ថា ក្រោយសួរនាំជនសង្ស័យឈ្មោះ ចែម ចុន បានសារភាពថាខ្លួនធ្លាប់បានរួមភេទ ជាមួយនាងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំបានសម្រេចចំនួន៣ដងរួចមកហើយ។ ចំណែកឈ្មោះ បាន ម៉េង បានឆ្លើយសារភាពថា ខ្លួនបានរួមភេទជាមួយ ជនរងគ្រោះ បានសម្រេចម្តង រីឯឈ្មោះ ប៉ូច គង់ បានសារភាពថាខ្លួនធ្លាប់បានរួមភេទជាមួយនាងបានសម្រេចចំនួន២ដងដែរ៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង