Left Out Banner
Right Out Banner

លោក លី​ម សុភា ដាក់​ផែនការ​ក្ដៅ​៣​ចំណុច​ធំ​ៗ សម្រាប់​អនុវត្ត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ

27

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ពុធ ៣​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ លោក លី​ម សុភា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​។ ដែល​មាន​សមាសភាព​ចូលរួម​ពី​លោក​-​លោកស្រី​អភិបាលរង លោក​អធិការ​នគរបាល លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ នាយក នាយករង​រដ្ឋបាល លោក​-​លោកស្រី ប្រធាន​ការិយាល័យ លោក​-​លោក ស្រី​ចៅសង្កាត់ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់ និង​លោក​ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឫស្សី​។ ក្នុង​កិច្ចប្រជុំ​នោះ លោក លី​ម សុភា បាន​ដាក់​ចេញ​ផែនការ​សម្រាប់​អនុវត្ត មាន​ដូច​ជា​៖

១-​បញ្ហា​ការងារ​រៀបចំ​សណ្តាប់ធ្នាប់ រថយន្ត​ធុន​ធំ និង​ការ​កកស្ទះ​ចរាចរ
-​ខណ្ឌ​ត្រូវ​ចេញ​សេចក្តីជូនដំណឹង​ដល់​អាជីវករ​លក់​ម៉ូតូ​ទាំងអស់ ត្រូវ​ដាក់​តាំង​លក់​ម៉ូតូ​គ្រប់​ប្រភេទ ត្រឹម​ខ្លោងទ្វារ​ចូល​ក្នុងផ្ទះ (​ទុក​រយៈពេល​១​ស​ប្តា​ហ៍​)
-​ខណ្ឌ​ត្រូវ​ចេញ​សេចក្តីជូនដំណឹង​ដល់​អាជីវករ​លក់​រថយន្ត​ជា​ផ្ទះល្វែង​ទាំងអស់ ឲ្យ​រក​ទីតាំង​លក់ដូរ​ថ្មី (​ទុក​រយៈពេល​២ ស​ប្តា​ហ៍​)
-​ស្នើ​នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទាំងអស់​ត្រូវ​ជួយ​ទប់ស្កាត់​រាល់​ការ​ចេញចូល​រថយន្ត​ធុន​ធំ​កង់​១០ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ មុន​ម៉ោង​២១ និង​០០​នាទី និង​ជួយ​ទប់ស្កាត់ រាល់​ការ​ចេញចូល​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ (​ពេល​ព្រឹក​រថយន្ត​អាច​ចរាចរ​បាន ចាប់ពី​ម៉ោង​៦ និង​៣០​នាទី ដល់​ម៉ោង​៨ និង​៣០​នាទី និង​ពេល​ល្ងាច​ចាប់ពី ម៉ោង​៤ និង​០០​នាទី ដល់​ម៉ោង​៤ និង​៣០​នាទី​)​។

២-​បញ្ហា​ហ្គេ​ម ល្បែងស៊ីសង ការ​ដាក់បញ្ចាំ និង​ការ​ចាក់​ឆ្នោត
-​ខណ្ឌ​ត្រូវ​ចុះ​បង្ក្រាប​អាជីវកម្ម​ម​អ៊ិ​ន​ធើ​ណេ​ត ២៤​ម៉ោង​លើ​២៤​ម៉ោង ដែល​បង្កប់​ល្បែងស៊ីសង ឬ​បិទ​អាជីវកម្ម ដែល​អត់​ច្បាប់ នៅ​តាម​សង្កាត់​ទាំង​៨
-​ស្នើ​លោក លោកស្រី​ចៅសង្កាត់ ជួយ​ទប់ស្កាត់​មិន​ឲ្យ​មាន​អាជីវកម្ម​ម​អ៊ិ​ន​ធើ​ណេ​ត​២៤ ម៉ោង​លើ​២៤​ម៉ោង​ដែល​បង្កប់​ល្បែងស៊ីសង តាម​រយៈ​ចុះហត្ថលេខា​ឲ្យ​ម្ចាស់ផ្ទះ​ជួល​ផ្ទះ​មុន​បើក​អាជីវកម្ម
-​ស្នើ​អធិការ​នគរបាល​ខណ្ឌ ចុះ​ធ្វើ​បច្ចុប្បន្នភាព​អាជីវកម្ម​ដាក់បញ្ចាំ​ឡើង​វិញ
-​ស្នើ​លោក ហៀ​ក ចាន់​លាង អភិបាលរង​ខណ្ឌ ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ទីតាំង​ចាក់​ឆ្នោត
-​ស្នើ​លោកនាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទាំង​៨ ចុះ​បង្ក្រាប​ល្បែងស៊ីសង​តាម​ទីតាំង​អនាធិបតេយ្យ។

៣-​ការ​សម្អាត​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន​ទ្រី មិន​បាន​អនុវត្ត​តាម​ម៉ោង​ពេល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ខណ្ឌ
-​ស្នើ​លោក ហៀ​ក ចាន់​លាង អភិបាលរង​ខណ្ឌ ត្រូវ​ពង្រឹង​ភ្នាក់ងារ​សំរាម​ឡើង​វិញ តាម​រយៈ​របប​រាយការណ៍ តាម​គ្រុប Telegram What’s app របស់​រដ្ឋបាល រាជធានី​ភ្នំពេញ
-​ស្នើ​លោក​-​លោកស្រី​ចៅសង្កាត់ និង​នាយ​ប៉ុ​ស្ត៍ នគរបាល​សង្កាត់​ទាំង​៨​រួម​គ្នា ចុះ​ធ្វើ​កិច្ចសន្យា​ទុកដាក់​វេច​ខ្ចប់ និង​ប្រមូល​ដឹក​សំរាម​ចេញពី​ទីតាំង​លក់ដូរ​ពេល​យប់​តាម​ដងផ្លូវ ជាមួយ​អាជីវករ និង​ម្ចាស់ផ្ទះ ជា​ពិសេស​ផ្លូវ ១២៨,២១៧ ,១៨២,២១៥,២៧៤៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង