Left Out Banner
Right Out Banner

មូលហេតុ​ដែល Ronaldo ចង់​ចាក​ចេញពី Real Madrid…!

161

កីឡា​៖​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព​ត៌​មាន Marca បាន​ឲ្យ​ដឹង​ថា​៖ មូលហេតុ​ដែល​ខ្សែប្រយុទ្ធ Cristiano Ronaldo ចង់​ចាក​ចេញពី​ក្លឹ​ប​អធិរាជ​សរ Real Madrid នៅ​ក្នុង​រដូវក្ដៅ​នេះ​គឺ​ដោយសារ​តែ​លោក​មាន​អារម្មណ៍​ថា រូប​លោក​លែង​ត្រូវ​បាន​ទទួល​ការ​ស្រឡាញ់ និង​គាំទ្រ​ទៀត​ហើយ​។

កាលពី​ពេល​ថ្មី​ៗ​នេះ​ក្លឹ​ប​អធិរាជ​សរ Real Madrid បាន​គោរព​តាម​គោលបំណង របស់ Ronaldo ហើយ​បាន​សម្រេចចិត្ត​ដាក់​លក់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​នៅ​ក្នុង​តម្លៃ 100​លាន​ផោន​។ ខណៈ​ពេល​នេះ​ក្លឹ​ប​អធិរាជ​សរ Real Madrid និង​ក្លឹ​ប​សេះបង្កង់ Juventus ខិត​ជិត​ឈាន​ដល់​ការ​ចុះហត្ថលេខា​ផ្ទេរ​ខ្សែប្រយុទ្ធ Cristiano Ronaldo ហើយ​។

ក្នុង​កំឡុង​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្ដៅ​នេះ​ក្លឹ​ប​សេះបង្កង់ Juventus បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ខ្សែប្រយុទ្ធ Cristiano Ronaldo យ៉ាង​ខ្លាំង ស្រប​ពេល​ដែល Ronaldo ចង់​ចាក​ចេញពី Real Madrid៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង