Left Out Banner
Right Out Banner

ស្នាដៃ​ស្ថាបនិក​រថយន្ត​អង្គរ អាច​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស

143

រាជធានី​ភ្នំពេញ ៖ យានជំនិះ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ឬ​ហៅ​ថា​កង់​បី ដែល​ជា​ស្នាដៃ​ផលិត​ដោយ​លោក ញាន ផ​ល្លឹ​ក ត្រូវ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ហ្វី​លី​ពី​ន​។ យានជំនិះ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ​ជា​១០​នាក់ ដោយ​មាន​កៅអី​ចំនួន​បី​នៅ​ផ្នែក​ខាង​មុខ​។

កៅអី​មួយ​កណ្ដាល​សម្រាប់​តៃកុង កៅអី​ពីរ​សងខាង​សម្រាប់​អ្នកដំណើរ និង​ផ្នែក​ខាងក្រោយ​មាន​កៅអី​វែង​ពីរ សម្រាប់​ផ្ទុក​អ្នកដំណើរ​ផ្សេង​ទៀត​។ ចំពោះ​តម្លៃ​កង់​បី ដែល​បាន​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​មាន​តម្លៃ ៣៨៨,៨៨៨.០០ បេ​សូ​(​ឈ្មោះ​រូបិយប័ណ្ណ​ហ្វី​លី​ពី​ន​) ដែល​ស្នើ​ចំនួន ៧.២៦៧ ដុល្លារ​អា​មេ​រិ​ក​។

បច្ចុប្បន្ន​កង់​បី​ស្នាដៃ​របស់​ស្ថាបនិក​រថយន្ត​អង្គរ​នេះ កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​ផលិត ត្រូវ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​អូស្ត្រាលី Star 8 នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​តំបន់​អាស៊ី​ដែល​មាន​ប្រទេស​ហ្វី​លី​ពី​ន​ជា​ប្រ​ទស​ដំបូង​គេ​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង