Left Out Banner
Right Out Banner

តម្លៃ​ខ្លួន Modric ថ្លៃ​ជាង​កីឡាករ​ថ្លៃ​បំផុត Neymar ៤​ដងឯណោះ !

204

កីឡា ៖ កីឡាករ​ខ្សែបម្រើ​ឆ្នើម Luca Modric ដែល​កំពុង​ល្បី បន្ទាប់​ពី​ចប់ World Cup និង​កំពុង​ស្ថិត​ក្នុង​ការ​ចង់បាន​ពី​ក្លិប​ផ្សេង​ៗ​នៅ​លើ​ពិភពលោក​។ កីឡាករ​រូប​នេះ ធ្វើ​បាន​យ៉ាង​ល្អ និង​នាំ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន (​ក្រូ​អាត​) ទៅ​ដល់​វគ្គ​ផ្តាច់​ព្រាត់ World Cup ឆ្នាំ​២០១៨ ហើយ​ថែម​ទាំង​ទទួល​បាន​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ។

​ងាក​មក​កាន់​ក្លិប​បាល់ទាត់ Real Madrid វិញ បន្ទាប់​ពី​លក់​ចេញ​កីឡាករ​ខ្សែប្រយុទ្ធ​កំពូល Ronaldo របស់​ខ្លួន អ្នកគាំទ្រ​ក៏​ដូច​ជា​ក្លិប​ផ្សេង​ៗ​កំពុង​តែ​ចាប់អារម្មណ៍ និង​ផ្តោត​មក​លើ​កីឡាករ​ខ្សែបម្រើ Luca Modric ដែល​ទើបនឹង​បាន​ពង្រីក​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២០​។

​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ចុង​ក្រោយ​ខ្សែបម្រើ​ឆ្នើម Luca Modric របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid កំពុង​ស្ថិត​ក្នុង​ការ​ចង់បាន​ពី​ក្លិប​នៅ​អ៊ី​តា​លី Inter Milan ដើម្បី​ប្រជែង​ជាមួយ​ក្រុម ក្នុង​លី​គជា​មួយ​គ្នា​ដែល​ទើបតែនឹង​ទិញ​បាន​ខ្សែប្រយុទ្ធ​កំពូល​របស់ Real Madrid។

​ពាក់ព័ន្ធ នឹង​ការ​ដោះ​ដូរ​របស់​កីឡាករ​សញ្ជាតិ​ក្រូ​អាត​រូប​នេះ លោក Florentino Perez ដែល​ជា​ប្រធាន​ក្លិប Real Madrid បាន​និយាយ​ដោយ​ខ្លី​ថា លទ្ធភាព​តែ​មួយ​គត់​ដែល Modric អាច​ចាកចេញ​គឺ​ត្រូវ​ចំណាយ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​៧៥០​លាន​អឺ​រ៉ូ ពោល​គឺ​ថ្លៃ​ជាង​កីឡាករ​ថ្លៃ​បំផុត​លើ​លោក Neymar (២២២ លាន​អឺ​រ៉ូ​) ដល់​ទៅ​ជិត ៤​ដង៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង