Left Out Banner
Right Out Banner

ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​ម៉ាក​Dumex កំពុង​មាន​បញ្ហា

190

ខេត្តកោះកុង ៖ លោក ជា នី អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តារ​ម៉ាត (Star mart) ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុង ខេមរៈភូមិន្ទ​ដើម្បី​ត្រួតពិនិត្យ និង​បង្ក្រាប​ការ​លក់ដុំ​-​រាយ និង​ការ​ចែកចាយ​នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់ ទារក​ម៉ាក Dumex​។

លោក ជា នី បាន​បញ្ជាក់​ថា ការ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​នេះ​គឺ​ធ្វើ​ឡើង​តាម សេចក្តីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ដែល​បាន​ផ្តោត​ការ​ចង្អុលបង្ហាញ​ថា អាជ្ញាធរ​ក​សិ​ម្ហូបអាហារ និង​បសុពេទ្យ​សិង្ហ​បុរី​បាន​រក​ឃើញ Cronobacter Sakazakii នៅ​ក្នុង​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក Dumex Mamil Gold Infant Milk Formula-Step1។

ដែល​មាន​ប្រភព​ដើម​នៅ​ម៉ា​ឡេ​ស៊ី និង​នាំ​ចូល​ដោយ​ក្រុមហ៊ុន Danone Dumex អាជ្ញាធរ​សិង្ហ​បុរី បាន​ណែនាំ​ដល់​ក្រុមហ៊ុន​នាំ​ចូល​ឲ្យ​ប្រមូល​ត្រឡប់​មក​វិញនូវ​ឡូ​តិ៍​ផលិតផល​ដែល​មាន​បញ្ហា និង​ផ្តល់​ដំបូន្មាន ដល់​អ្នក​ប្រើប្រាស់ សូមកុំ​ប្រើប្រាស់​ផ្តល់​ជា​អាហារ​សម្រាប់​ទារក ព្រោះ​ការ​ទទួលទាន​អាហារ​នេះ វា​បណ្តាល​ឲ្យ​មាន ជំងឺ​រលាក​ពោះវៀនធំ ពោះវៀនតូច និង​រលាក​ស្រោមខួរ​ក្បាល​។​

ល​។ ហើយ​ទារក​ដែល​មាន​អាយុ​តិច​ជាង​២​ឆ្នាំ អត្រា​នៃ​ការ​ស្លាប់មាន​ចាប់ពី​១០%​ដល់​៨០%​។ លោក ជា នី បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ការ​ចុះ​ត្រួតពិនិត្យ ជា​ច្រើន​ទីតាំង​ស្តារ​ម៉ាត​រួច​មក ហាង​លក់ទំនិញ​ទាំងអស់​នៅ​ក្នុង​ក្រុង​ខេមរៈភូមិន្ទ ពុំ​ឃើញ​មាន​លក់​ផលិតផល​ម្សៅ ទឹកដោះគោ​ហាមឃាត់​នេះ​ឡើយ​៕

 

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង