Left Out Banner
Right Out Banner

Jessa Khan ម្ចាស់​មេដាយមាស Asian Games2018 ពិតជា​អស្ចារ្យ​មែន !

151

កីឡា ៖ កីឡាការិនី​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក Jessa Khan ដែល​បាន​យក​មេដាយមាស​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្នុង​ប្រភេទ​ទម្ងន់ -៤៩​គីឡូ ក្នុង​ប្រភេទ​កីឡាករ​ជឺ​ជិត​ស៊ូ ដោយ​យកឈ្នះ​កីឡាការិនី អា​រ៉ាប់​រួម Mahra Alhinaai ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល ១០០-០ ដោយ​ប្រើ​ក្បាច់​ក្លេ​ដៃគូ​ឲ្យ​បោះបង់​ការ​ប្រកួត​។ កីឡា​ការ​នី​រូប​នេះ​ក៏​ធ្លាប់​ទទួល​បាន​មេដាយមាស​លំដាប់​ពិភពលោក​ជា​ច្រើន​គ្រឿង​រួច​មក​ហើយ មុន​មក​លេង​ឲ្យ​កម្ពុជា ក្ន​ង​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​។

Jessa Khan កើត​នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០០១ នៅ​តំបន់ Corpus Christi​។ នាង​ជា​កូន​ទី​២​ក្នុង​ចំណោម​បងប្អូន​៦​នាក់​ដែល​មាន​ឪពុក Peter El Khan ជនជាតិ​ខ្មែរ​កើត​នៅ​ប្រទេស​កម្ពុជា និង​ម្តាយ​ឈ្មោះ April Marie Khan ជនជាតិ​អេ​ស្ប៉ា​ញ​។ លោក Peter El Khan ជា​ឪពុក​បញ្ជាក់​ថា ភរិយា​របស់​លោក​មិនមែន​ជា​ជនជាតិ​ម៉ិ​ក​ស៊ី​កូ​ទេ​។ Jessa Khan បាន​ចាប់​ហ្វឹកហាត់​នៅ​ឆ្នាំ​២០១០ គឺ​តាំងពី​នាង​អាយុ​៨​ឆ្នាំ​មក​ម្ល៉េះ​។ បន្ទាប់​ពី​ហ្វឹកហាត់​ច្រើន​ឆ្នាំ​មក កូនស្រី​របស់​លោក​ក៏​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តំបន់ អា​មេ​រិ​ក អឺរ៉ុប និង​ពិភពលោក​ជា​ច្រើន​រហូត​ដល់​ឆ្នាំ​២០១៨​នេះ​។

សមិទ្ធផល​របស់ Jessa Khan ដែល​ទទួល​បាន​៖
ឆ្នាំ​២០១៧
មេដាយមាស ពី​ការ​ប្រកួត ជើងឯក​ទ្វីបអឺរ៉ុប European Championship
មេដាយមាស ពី​ការ​ប្រកួត ជើងឯក​អា​មេ​រិ​ក PAN American Championship
មេដាយមាស ពី​ការ​ប្រកួត ជើងឯក Las Vegas Open (​មេដាយមាស​២​វិញ្ញាសារ​)
មេដាយមាស ពី​ការ​ប្រកួត ជើងឯក San Diego Open (​មេដាយមាស​២​វិញ្ញាសារ​)
មេដាយមាស ពី​ការ​ប្រកួត ជើងឯក​ពិភពលោក Wolrd Championship (​មេដាយមាស​២​វិញ្ញាសារ​)
មេដាយមាស ពី​ការ​ប្រកួត​ជើងឯក Long Beach (​មេដាយមាស​២​វិញ្ញាសារ​)
មេដាយមាស ពី​ការ​ប្រកួត ជើងឯក Los Angeles Grand Slam
មេដាយមាស ពី​ការ​ប្រកួត ជើងឯក No ni World Championship (​មេដាយមាស​២​វិញ្ញាសារ​)
មេដាយមាស ពី​ការ​ប្រកួត ជើងឯក JIU JUTSU World League (​មេដាយមាស​២​វិញ្ញាសារ​)។


ឆ្នាំ​២០១៨
មេដាយមាស ពី​ការ​ប្រកួត​ជើងឯក Los Angeles Open (​មេដាយមាស​២​វិញ្ញាសារ​)
មេដាយមាស ពី​ការ​ប្រកួត​ជើងឯក Tap Out Cancer
មេដាយមាស ពី​ការ​ប្រកួត​ជើងឯក Gracie National
មេដាយមាស ពី​ការ​ប្រកួត​ជើងឯក JIU JUTSU World League (​មេដាយមាស​២​វិញ្ញាសារ​)
មេដាយមាស ពី​ការ​ប្រកួត​ជើងឯក FIVE Gold
មេដាយមាស ពី​ការ​ប្រកួត​ជើងឯក PAN American Championship (​មេដាយមាស​២​វិញ្ញាសារ​)
មេដាយមាស ពី​ការ​ប្រកួត​ជើងឯក San Diego Open (​មេដាយមាស​២​វិញ្ញាសារ​)
មេដាយមាស ពី​ការ​ប្រកួត​ជើងឯក World Champioship
មេដាយមាស ពី​ការ​ប្រកួត​ជើងឯក American National Gi & No Gi
មេដាយមាស​កីឡា​ទ្វីបអាស៊ី Asian Games 2018៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង