Left Out Banner
Right Out Banner

ការ​នាំ​នំ​កញ្ចប់​ពី​ប្រទេស​វៀតណាម ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ

119

ខេត្តស្វាយរៀង ៖ ខណៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មាន​ករណី​ពុល​នំ​កញ្ចប់​នាំ​មក​ពី​ប្រទេស​វៀតណាម ចូល​មក​តាម​ច្រករបៀង និង​ច្រក​តំបន់​ខ្វះ​ការ ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល ហើយ​ឈ្មួញ​បាន​ដឹក​យក​ទៅ​ចែកចាយ​លក់​តាម​តូប​នៅ​ទី​ជនបទ និង​នៅ​ជិត​ៗ​សាលារៀន ខណៈ​ក្មេង​ទិញ​យក​ទៅ​ញ៉ាំ​បណ្តាល​ឲ្យ​ពុល​ក្អួតចង្អោរ និង​រាករូស​។ បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក បាន​ឲ្យ​ដឹង​ថា ឈ្មួញ​បាន​ចូល​ទៅ​នាំ​នំ​កញ្ចប់ ដែល​ផលិត​នៅ​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​ប៉ុស្តិ៍​ដូង​រាល់ថ្ងៃ ក្នុង​មួយ​ថ្ងៃ​ៗ រាប់​សិប​រ៉ឺ​ម៉ក មិន​ដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល​ពិនិត្យ​ឡើយ ហើយ​ក្នុង​នោះ​ក៏​មាន​នំ​បាញ់​ត្រាង និ​ទឹក​ស្ទី​ង​ផលិត​នៅ​ប្រទេស​វៀតណាម​ផង​ដែរ​។

ហើយ​ឈ្មួញ​ទាំងនោះ​បាន​យក​ទៅ​លក់​ចែកចាយ តាម​តូប​នៅ​តាម​ភូមិ​ជនបទ និង​តាម​តូប​ក្បែរ​សាលារៀន ទើប​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព សុខមាលភាព​កូន​ៗ​របស់​ពួក​គាត់​ទៅ​ទិញ​យក​មក​ញ៉ាំ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ ការ​ព្រួយបារម្ភ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ តុលា ២០១៨ នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក​។ ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​កាំកុងត្រូល​ឈរជើង​នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ុស្តិ៍​ដូង បាន​មាន​ប្រសាសន៍ តាម​ទូរ​សព្ទ័​នា​ថ្ងៃ​ទី​១៨ នេះ​ថា សូមកុំ​ព្រួយបារម្ភ​អី មន្ត្រី​កាំកុងត្រូល​បាន​ប្រចាំការ​ត្រួតពិនិត្យ រាល់ថ្ងៃ​២៤​ម៉ោង ដោយ​កាំកុងត្រូល​មាន​សម្ភារ​ត្រួតពិនិត្យ​បឋម លើ​គ្រប់មុខ​ទំនិញ និង​នំ​ដែល​ប្រជាពលរដ្ឋ​បាន​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​មិន​ដែល​មាន​ឃើញ​ជាតិពុល​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ​។

ហើយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ធ្លាប់​ពិនិត្យ​រក​ឃើញ​សារធាតុ​គីមី​បូ​រ៉ា​ក់​នៅ​លើ​ងៀត​ត្រី​បបែល ជាង​១០​គីឡូក្រាម​ប៉ុណ្ណោះ ហើយ​បាន​ដុត​បំផ្លាញ​ចោល​អស់ហើយ​។ ប្រភព​ដដែល​បន្ត​ទៀត​ថា មន្ត្រី​កាំកុងត្រូល​បាន​ហៅ​អាជីវករ​ដែល​រកស៊ី​ឆ្លងកាត់​ព្រំដែន​ទៅ​ទិញ​ទំនិញ​នំចំណី​នៅ​ប្រ​ទស​វៀតណាម​ចូល​មក​ខេត្តស្វាយរៀង​អប់រំ សូម​ឲ្យ​ទិញ​ទំនិញ ឬ​នំ​គ្រឿង​ឧបភោគបរិភោគ​ត្រូវ​ស្គាល់​ស្លាក​យីហោ​ប្រាកដ​ថា គ្មាន​សារធាតុ​គីមី ឬ​ហួស​កាលបរិច្ឆេទ និង​គ្មាន​អនាម័យ​ជា​ដាច់ខាត បើ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រក​ឃើញ មាន​សារធាតុ​គីមី​ចាប់​ដកហូត​បំផ្លាញ​ចោល​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង