Left Out Banner
Right Out Banner

ទោះជាកូនមួយហើយក្ដីតែ ហង្ស សុជាតា នៅតែស្រស់ស្អាតដដែល !

81

រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី ហង្ស សុជាតា មិនបានចេញចម្រៀងនៅក្នុងផលិតកម្មណាមួយឡើយ ដោយសារតែរវល់មើលថែកូនតូចរបស់នាង។ ប៉ុន្តែរូបនាងក៏នៅតែទទួលការងារ ដើរច្រៀងតាមបណ្តាកម្មវិធីធំៗ ឬមង្គលការដដែល។

ជាមួយគ្នានោះដែរ មហាជនចាប់អារម្មណ៍លើសម្រស់របស់តារាស្រីរូបនេះ ក៏នៅតែមើលទៅស្រស់ស្អាត គួរឲ្យទាក់ទាញដដែល បើទោះបីជាពេលនេះ នាងមានវ័យកាន់តែជ្រេ និងមានកូនតូចក៏ដោយ។ ជាពិសេសនៅពេលនាងតែងខ្លួន ជាមួយនឹងឈុតវែងៗ ពេលចូលរួមកម្មវិធីនានា នាងនៅតែទទួលបានការចាប់អារម្មណ៍ដដែល ដោយឃើញនូវរូបរាងដ៏ស្រឡូនស្អាត ដូចកាលនាងនៅក្រមុំ គ្មានប្រែប្រួលត្រង់ណានោះទេ៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង