Left Out Banner
Right Out Banner

ជនសង្ស័យ៥នាក់ជាមុខសញ្ញាចោរកម្ម និងជួញដូរគ្រឿងញៀនត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

40

ខេត្តកណ្ដាល ៖ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវលំស្ថិតនៅក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបែកចានបានធ្វើការចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ក្នុងចំណោមគ្នា៥នាក់ត្រូវបាន យកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។

ខណៈដែលជនសង្ស័យខាងលើកំពុងចេញធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀន ក្នុងនោះនគរបាលបានដកហូតបានថ្នាំញៀន​ចំនួន៣កញ្ចប់រួមទាំងគ្រឿងបន្លាស់ម៉ូតូជាច្រើន និងម៉ូតូ១គ្រឿងពាក់ព័ន្ធ និងអំពើចោរកម្មផងដែរ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះគឺជាមុខសញ្ញាចោរកម្មយ៉ាងសកម្មដោយបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ និងជាអ្នកជួញដូរគ្រឿងញៀនឈ្មោះ ជៀប ឆាទ្រី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅក្នុងភូមិមីយាន ឃុំត្រពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ចំណែកបក្ខពួកដែលកំពុងរត់គេចខ្លួនរួមមាន១-ឈ្មោះ មិត ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅក្នុងភូមិ​ជាមួយជនសង្ស័យទី១ដែរ។ ២-ឈ្មោះ ជា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មរ មានស្រុកកំណើតនៅក្នុងភូមិគ ឃុំត្រពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ៣-ឈ្មោះ ប៉ិច សុថុន ភេទប្រុស ជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិគ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៤-ឈ្មោះ ដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅក្នុងភូមិតាព ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់នេះស្នាក់នៅផ្ទះជួលក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពដដែលបានបន្តថា មុន និងឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន​នៃអធិការដ្ឋាន​នគរបាលស្រុកអង្គស្នួល និងនគរបាលប៉ុស្តិ៍រដ្ឋបាលបែកចានដឹកនាំងដោយលោក យាន់ ចាន់ អធិការរង​ទទួលបន្ទុកផ្នែកប្រឆាំង​គ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ ក្រោមការដឹកនាំបញ្ជារបស់​លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកបានចេញល្បាត នៅក្នុងតំបន់ដែលងាយរងគ្រោះ។លុះពេលទៅដល់ត្រង់ចំណុចខាងលើក៏បានឃើញជន សង្ស័យកំពុងឈតាមផ្លូវស្ពាយកាបូបមួយពេលនោះ​ដោយមានការសង្ស័យកម្លាំងក៏បានឃាត់ឆែកត្រួតពិនិត្យ ស្រាប់តែឃើញនៅ​ក្នុងការបូបស្ពាយនោះមានថ្នាំញៀន ចំនួន០៣កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

នគរបាលខាងលើបានប្រាប់ឲ្យដឹងទៀតថា ក្រោយពេលចាប់ខ្លួនកម្លាំងដកហូតបានវត្ថុតាងមួយចំនួនរួមមានថ្នាំញៀនប្រភេទ​ម៉ាទឹកកក​ចំនួន​​៣កញ្ចប់ធំ,ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង,កាបូបដាក់ថ្នាំញៀន១,ថង់វេចខ្ចប់ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់ថ្នាំញៀន​មួយចំនួនទៀត,សោសម្រាប់កាច់សោកម៉ូតូ១,កង់ម៉ូតូចំនួន២គូ,រានមុខម៉ូតូ ចំនួន៥,រានកណ្តាលចំនួន២,សន្ទបមុខម៉ូតូ១,ម៉ារ៉ឺនម៉ូតូ២,កញ្ចក់មើលក្រោយ៣គូ, គម្របបំពង់ស៊ីម៉ាំងម៉ូតូ១,ក្បាំងមុខម៉ូតូ១។

កន្រ្តកម៉ូតូ១ ,ថ្នាំពណ៌២កំប៉ុងតូច,កូនសោសម្រាប់ដោះម៉ូតូមួយ​ចំនួន,ស្លាកលេខម៉ូតូចំនួន២បន្ទះដែលក្នុងនោះមានលេខ កំពត 1E- 2312 មួយបន្ទះ និងលេខភ្នំពេញ1GE-2839 ហើយកែទៅជា​ភ្នំពេញ 1GF-2039 មួយបន្ទះ ព្រមទាំងម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2HM-9096។ ជនសង្សយ័ឈ្មោះ ជៀប ឆាតទ្រី បានសារភាពថាខ្លួនបានទិញថ្នាំញៀនទាំង៣កញ្ចប់នេះ ពីឈ្មោះ ថុង ភេទប្រុស អាយុប្រហែល​៣៦ឆ្នាំ ស្នាក់នៅបន្ទប់លេខ១៥ ភូមិមនោរម្យ ឃុំបែកចាន ដើម្បីយកទៅលក់បន្តយកចំណេញ៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង