Left Out Banner
Right Out Banner

សព្វថ្ងៃនៅក្នុងរាជធានីមានខណ្ឌចំនួន១៤ និងសង្កាត់​ទាំងចំនួន១០៥

33

រាជធានីភ្នំពេញ ចែកចេញជាខណ្ឌចំនួន ១៤ ដែលមានសង្កាត់ចំនួន ១០៥។ ក្នុងចំណោមខណ្ឌទាំង១៤ នោះ គឺមានខណ្ឌ២ ដែលទើបបង្កើតថ្មី កាលពីខែមករាកន្លងទៅ គឺខណ្ឌបឹងកេងកង និងខណ្ឌកំបូល។ ខណ្ឌថ្មីទាំង២ នោះ បានកាត់សង្កាត់មួយចំនួនពី ខណ្ឌ​ផ្សេងៗ ពោលគឺខណ្ឌបឹងកេងកង កាត់៧សង្កាត់ ពីខណ្ឌចំការមន ចំណែកឯខណ្ឌកំបូល កាត់យក ៦សង្កាត់ពីខណ្ឌ ពោធិសែនជ័យ និង១សង្កាត់ ពីខណ្ឌដង្កោ។

សង្កាត់ទាំង១០៥ ក្នុងខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ រួមមានដូចខាងក្រោម៖ ១.ខណ្ឌចំការមន ចែកចេញជា ៥សង្កាត់ ៖ សង្កាត់ទន្លេបាសាក់, សង្កាត់ទួលទំពូងទី ១, សង្កាត់ទួលទំពូងទី ២, សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ។

២.ខណ្ឌដូនពេញ ចែកចេញជា ១១សង្កាត់ ៖ សង្កាត់ផ្សារថ្មីទី ១, សង្កាត់ផ្សារថ្មីទី២, សង្កាត់ផ្សារថ្មីទី៣, សង្កាត់បឹងរាំង, សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២, សង្កាត់ចតុមុខ, សង្កាត់ជ័យជំនះ, សង្កាត់ផ្សារចាស់, សង្កាត់ស្រះចក និងសង្កាត់វត្ដភ្នំ។

៣.ខណ្ឌ៧មករា ចែកចេញជា ៨សង្កាត់ ៖ សង្កាត់អូរឫស្សីទី១, សង្កាត់អូរឫស្សីទី២, សង្កាត់អូរឫស្សីទី៣, សង្កាត់អូរឫស្សីទី៤, សង្កាត់មនោរម្យ, សង្កាត់មិត្ដភាព, សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត។

៤.ខណ្ឌទួលគោក ចែកចេញជា១០ សង្កាត់៖ សង្កាត់ផ្សារដេប៉ូទី១,សង្កាត់ផ្សារដេប៉ូទី២, សង្កាត់ផ្សារដេប៉ូទី៣, សង្កាត់ទឹកល្អក់ទី១, សង្កាត់ទឹកល្អក់ទី២, សង្កាត់ទឹកល្អក់ទី៣, សង្កាត់បឹងកក់ទី១, សង្កាត់បឹងកក់ទី២, សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង។

៥.ខណ្ឌដង្កោ ចែកចេញជា ១២សង្កាត់ ៖ សង្កាត់ដង្កោ, សង្កាត់ពងទឹក, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ក្រាំងពង្រ, សង្កាត់សាក់សំពៅ, សង្កាត់ជើងឯក, សង្កាត់គងនយ, សង្កាត់ព្រែកកំពឹស, សង្កាត់រលួស, សង្កាត់ស្ពានថ្ម និងសង្កាត់ទៀន។

៦.ខណ្ឌមានជ័យ ចែកចេញជា ៧សង្កាត់ ៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម, សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣, សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២។

៧.ខណ្ឌ ឫស្សីកែវ ចែកចេញជា ៧សង្កាត់ ៖ សង្កាត់ស្វាយប៉ាក, សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី១, សង្កាត់ច្រាំងចំរេះទី២, សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២។

៨.ខណ្ឌ សែនសុខ ចែកចេញជា ៦សង្កាត់ ៖ សង្កាត់ភ្នំពេញថ្មី, សង្កាត់ទឹកថ្លា, សង្កាត់ឃ្មួញ, សង្កាត់ក្រាំងធ្នង់, សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង។

៩.ខណ្ឌពោធិ៍សែនជ័យ ចែកចេញជា ៧សង្កាត់ ៖ សង្កាត់ត្រពាំងក្រសាំង, សង្កាត់សំរោងក្រោម, សង្កាត់ចោមចៅទី១, សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣, សង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២។

១០.ខណ្ឌច្បារអំពៅ ចែកចេញជា ៨សង្កាត់ ៖ សង្កាត់ច្បារអំពៅទី១, សង្កាត់ច្បារអំពៅទី២, សង្កាត់និរោធ, សង្កាត់ព្រែកប្រា, សង្កាត់វាលស្បូវ, សង្កាត់ព្រែកឯង, សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី។

១១.ខណ្ឌ ជ្រោយចង្វារ ចែកចេញជា ៥សង្កាត់ ៖ សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលៀប, សង្កាត់ព្រែកតាសេក, សង្កាត់កោះដាច់ និងសង្កាត់បាក់ខែង។

១២.ខណ្ឌ ព្រែកព្នៅ ចែកចេញជា ៥សង្កាត់ ៖ សង្កាត់ព្រែកព្នៅ, សង្កាត់ពញាពន់, សង្កាត់សំរោង, សង្កាត់គោករកា និងសង្កាត់ពន្សាំង។

១៣.ខណ្ឌ បឹងកេងកង (ទើបបង្កើតថ្មី) ចែកចេញជា ៧សង្កាត់ ៖ សង្កាត់បឹងកេងកេង១, សង្កាត់បឹងកេងកេង២, សង្កាត់បឹងកេងកេង៣, សង្កាត់អូរឡាំពិក, សង្កាត់ទំនប់ទឹក, សង្កាត់ទួលស្វាយព្រៃ១ និងសង្កាត់ទួលស្វាយព្រៃ២។

១៤.ខណ្ឌ កំបូល (ទើបបង្កើតថ្មី) ចែកចេញជា ៧សង្កាត់ ៖ សង្កាត់កំបូល, សង្កាត់កន្ទោក, សង្កាត់ឱឡោក, សង្កាត់ស្នោរ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង៕

 

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង