Left Out Banner
Right Out Banner

កីឡាករ មឿន សុខហ៊ុច នៅតែមានថ្វីដៃលើសង្វៀនអន្តរជាតិ

20

រាជធានីភ្នំពេញ ៖ ទោះជាអ្នកគាំទ្រវិស័យប្រដាល់សុទ្ធតែបានឃើញថា កីឡាករ មឿន សុខហ៊ុច រយាលពីហ្វឹកហាត់ជាប់លាប់ ដោយសារតែរវល់នឹងការងារផ្ទាល់ខ្លួន និងមិនសូវមានគូវ៉ៃ ប៉ុន្តែសមត្ថភាពរបស់គេ គឺមិនអាចមើលស្រាល។ ការប្រកួតជាមួយថៃ កាលពីថ្ងៃ១២ ឧសភា នៅតែស្ដែងពីសមត្ថភាពខ្ពស់ បន្ទាប់គេវាយឲ្យកីឡាករថៃបោះបង់ការប្រកួតបានសម្រេចក្នុងទឹកទី៣។

ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នៅក្នុងថ្ងៃនោះ កីឡាករល្បីឈ្មោះ មឿន សុខហ៊ុច ត្រូវប៉ះកីឡាករថៃឈ្មោះ Bear Thay ដែលជាកីឡាករវ័យក្មេង និងមានថ្វីដៃមិនធម្មតាម្នាក់។ ការប្រកួតនេះម្នាក់ៗមិនរំពឹងថា កីឡាករកម្ពុជាអាចឈ្នះដោយ​ស្រួលនោះទេ ដោយសារតែកីឡាករថៃគឺជាជើងខ្លាំង ហើយត្រូវគេស្គាល់ថាមានប្រវត្តិប្រកួតច្រើន ក្នុងពេលដែលកីឡាករកម្ពុជា គឺជាជើងខ្លាំង ប៉ុន្តែក្នុងមួយរយៈចុងក្រោយ គេរសាត់ឆ្ងាយពីការប្រកួត មិនដូចមុន។ ម្នាក់ៗយល់ថា កីឡាករកម្ពុជា រវល់តែនឹងការងារ ខាងក្រៅច្រើនជាងឡើងប្រដាល់ ទើបពិបាកឲ្យអ្នកគាំទ្រជឿថា គេនៅតែមានសមត្ថភាពដូចដើម ឬធ្លាក់ដៃហើយ។

យ៉ាងណាមិញ កីឡាករ មឿន សុខហ៊ុច ដែលធ្លាប់ឈរជើងជាម្ចាស់ខ្សែក្រវាត់ មិនធ្វើឲ្យអ្នកទស្សនាខកចិត្តនោះទេ ដោយសម្រុកវាយ កីឡាករឲ្យខូចជើងឈានដល់ការរាប់ម្ដងជាពីរដង ហើយមួយស្នៀតចុងក្រោយគឺក្បាច់ទាត់បំបាក់ចន្ទល់របស់គេ គឺជាស្នៀតដែលធ្វើឲ្យ កីឡាករថៃសម្រេចបញ្ឈប់ដោយខ្លួនឯង ពីការប្រកួតព្រោះតែទៅមុខលែងរួច។ ក្រោយលទ្ធផលស្ដែងឡើងម្នាក់ៗសុទ្ធតែលាន់មាត់ថា មឿន សុខហ៊ុច នៅខ្លាំងទាំងសមត្ថភាព និងបច្ចេកទេសខ្ពស់មិនអាចមើលស្រាល ប៉ុន្តែគេមិនដឹងថា បើមួយគូនេះប៉ះគ្នាជាថ្មី តើកីឡាករកម្ពុជានឹងឈ្នះម្ដងទៀតឬ យ៉ាងណានោះទេ៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង